Serey is utilizing Blockchain technology

កំពុងក្រៀមក្រំចិត្

ly-sokunthy

សញ្ញាបញ្ជាក់ថា គេកំពុងមានសំពាធផ្លូវចិត្តធ្ងន់ធ្ងរ កំពុងក្រៀមក្រំចិត្ត ៖
១- ចង់នៅតែម្នាក់ឯង ព្យាយាមនៅឆ្ងាយពីអ្នកដទៃទាំងទឹកមុខស្រងូតស្រង៉ាត់ ។
២- ទឹកមុខស្ងួតចែស គ្មានចំណាប់អារម្មណ៍ទៅលើអ្វីទាំងអស់ Auraសោះកក្រោះ គ្មានពន្លឺស្រស់ថ្លា ។
៣- អារម្មណ៍ប្រែប្រួលលឿន សប្បាយប្រែជាយំ ផ្លាស់ប្តូរការសម្រេចចិត្តយ៉ាងឆាប់រហ័ស ។
៤- ឧស្សាហ៍ដកដង្ហើមធំ ខ្វាយខ្វល់មិនសប្បាយចិត្ត នឿយហត់អស់កម្លាំង ។
៥- អាចមានវិបត្តិដំណេកធ្ងន់ធ្ងរដែលជាសញ្ញាធ្លាក់ទឹកចិត្ត ដេកមិនលក់រសាប់រសល់ជាដើម ។ ថ្វីត្បិតតែសញ្ញាទាំងអស់គេអាចពិនិត្យឈាម(រកអរម៉ូនស្ត្រែសកើនឡើង)និងការពិនិត្យ IRM ដែលអាចបញ្ជាក់ថា មានសណ្ឋានធ្ងន់រហូតដល់ចង់ធ្វើអត្តឃាត តែយ៉ាងណាក៏ដោយ ការសួរនាំនិងការជួយស្វែងរកដំណោះស្រាយ នៅតែជាមធ្យោបាយដ៏ល្អដដែល ប៉ុន្តែម្ចាស់ខ្លួននៅតែមានឧបាយកលលាក់កំបាំងអ្នកដទៃជានិច្ច ហេតុនេះការអប់រំផ្លូវចិត្ត ការស្វែងយល់ពីសុខភាពផ្លូវចិត្តគឺជារឿងសំខាន់ ! ។ សូមចងចាំថា មានរូបមានទុក្ខជាធម្មតា សត្វលោករមែងមានទុក្ខសោកក្នុងជីវិតជាទូទៅ មានតែការដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះទើបអាចរកច្រកចេញបាន ! កុំសំងំលាក់ទុកតែម្នាក់ឯង និយាយចេញមកដើម្បីស្វែងរកដំណោះស្រាយ ! ! !
--បើមិនចេះលេបគ្រួសលេបថ្មទេ ធ្វើម៉េចអាចលេបពេជ្របានទៅ !
--បើលេបមិនរួចទេ កុំលេប នាំស្លាក់ងាប់ទេ ! ទៅរកបង្អែមលេបវិញឆ្ងាញ់ជាង ចង់លេបឬមិនលេប ឋិតនៅលើអ្នកទេ គ្មានអ្នកណាអាចមកបង្ខំអ្នកបានឡើយ !

899.228 SRY$0.00
Cambodia
Cambodia

Comments