Serey is utilizing Blockchain technology

មានប្រធានបទមួយ

ly-sokunthy

មានប្រធានបទមួយ សុំលោកតាជួយជាគំនិត ឬចែកជាធម្មទានដល់សព្វសត្វផង។
ខ្ញុំនិងគ្រួសារខ្ញុំ រស់នៅបន្ទប់ជួលដែលមានបន្ទប់ជាប់ៗគ្នា។ ជារៀងរាល់ថ្ងៃ រាល់ពេលញ៉ាំអាហាររួចតែងតែដាក់បាយសម្ល និងទឹក ទុកសម្រាប់សត្វទូទៅបានអាស្រ័យផង ដូចជាឆ្មា ឆ្កែជាដើម។

ថ្ងៃមួយ មានឆ្កែមួយក្បាលមានផ្ទៃពោះ បានមកអាស្រ័យអាហារនោះរាល់ថ្ងៃរហូតមកដេកនៅមុខបន្ទប់ផ្ទះចៅរាល់ថ្ងៃ ហើយទាំងនេះមិនមែនចៅចង់ប្រាថ្នាចិញ្ចឹមសត្វទេ ព្រោះចៅពុំទាន់មានផ្ទះផ្ទាល់ខ្លួន និងគិតថាសត្វអាចរំខាន់ទៅអ្នកជិតខាង មានក្មេងតូចៗ មនុស្សចេញចូល ឬម្ចាស់ផ្ទះជួលអាចស្តីឱ្យខ្ញុំ ក្នុងករណីរំខានឬខាំគេ។

ម្សិលមិញ ដោយសារក្មេងតូចមិនសូវដឹងអ្វី និងសត្វក៏មិនដឹងដូចគ្នា ដើរចេញចូល ធ្វើឲ្យឆ្កែមួយក្បាលនរកខាំក្មេងនោះជាច្រើនលើក។
ចៅគ្មានជម្រើសក៏ព្យាយាមដេញឆ្កែលែងឲ្យដេកមុខបន្ទប់ជួលចៅទៀត ដោយមិនហ៊ានវ៉ៃដំ ហឹង្សាអ្វីទេ ព្រោះគ្នាមានផ្ទៃពោះ គ្រាន់តែព្យាយាមដេញនិងជះទឹកឲ្យរត់ចេញ។

រឿងនេះធ្វើឲ្យចៅមិនស្ងប់ចិត្ត គិតអាណិតសត្វ ពិសេសវាជិតកើតកូនទៀត ប៉ុន្តែដោយសារគិតឃើញថាអាចមានបញ្ហាកើតមានច្រើនបន្ទាប់វាកើតកូននៅទីនេះ ចៅក៏សម្រេចចិត្តដេញវា ប៉ុន្តែវាមិនទៅណាទេនៅតែដើរកាត់បន្ទប់ចៅចុះឡើង និងរកចំណីស៊ីដូចសព្វដង។

សូមលោកតាជួយប្រាប់ និងពន្យល់អំពីផលបុណ្យផង។ ព្រោះចៅខ្លាចតែបាបដោយសារធ្វើបុណ្យនៅបរិបទបែបនេះវិញទេ។
😢😢😢រឿងនេះពិតជាពិបាកសម្រេចមែនចៅ រឿងស្មាញស្មុគចំពោះអ្នកមានមេត្តា ។ សូមចៅលៃលកដោយបញ្ញា គិតយ៉ាងណាឲ្យបានសុខទាំងអស់គ្នាទៅណា។

546.024 SRY$0.00
Cambodia
Cambodia

Comments