Serey is utilizing Blockchain technology

ជួបព្រះពោធិសត្វមួយអង្គទៀតហើយ !

ly-seanghak

ជួបព្រះពោធិសត្វមួយអង្គទៀតហើយ !
លោកតាចៅតែងតែប្រាថ្នាឪ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធក្នុងព្រះអនាគតចៅតែងតែឲ្យទានចំពោះបុគ្គលដែលសុំទាន ចៅតែងតែចូលសង្គ្រោះសតវតូចៗដូចជាយកស្រង់ចេញពីទឹក។តែងតែឱ្យអភ័យចំពោះសត្វរាល់យប់តែងតែថ្វាយបង្គំព្រះសម្មាសម្ពុទ្ធព្រះធម៌និងព្រះសង្ឃ ព្រមទាំងភ្ញាក់ពីដេកផងដែរ។ រាល់ការប្រាថ្នាត្រាស់ជាព្រះសម្មាសម្ពុទ្ធរបស់ចៅមានគំនិតមួយទៀតផងឡើងថានឹងទទួលការព្យាករណ៍អំពីព្រះអារិយមេត្រីនាពេលអនាគតនេះគឺតែងតែមានគំនិតបែបនេះរហូត។

មួយតិចពេលចៅធ្វើសមាធិខ្លួនរបស់ចៅតែងតែញ័រហើយរំកិលទៅមុខទៅក្រោយទៅស្ដាំទៅឆ្វេងតើនេះមកពីហេតុអ្វី ? ហើយតែងតែឃើញនៅរូបភាពដូចជាទេវតានិងព្រះពុទ្ធ

.មួយទៀតតាំងពីតូចមកចៅតែងតែទទួលការស្រឡាញ់ពីប៉ាម៉ាក់តាយាយច្រើនជាងប្អូនរបស់ខ្ញុំសូម្បីតែរបស់ដែលខ្ញុំប្រើប្រាស់លោកយាយរបស់ខ្ញុំតែងតែទិញឲ្យខ្ញុំនៅរបស់ថ្លៃនៅល្អជានិច្ច 🙏🏻
ហើយមួយទៀតពីម្សិលមិញនេះនៅសុខៗស្រាប់តែមានអារម្មណ៍ថាចង់សុំសីលឧបោសថខ្លាំង 🙏🏻
មួយទៀតពេលខ្ញុំប្រាប់រឿងខ្ញុំធ្វើសមាធិនិងស្ដាប់ធម៌ទៅម៉ាក់ខ្ញុំ។ពេលម៉ាក់ខ្ញុំយកទៅប្រាប់សាច់ញាតរបស់ខ្ញុំពួកគាត់និយាយថាកុំខំពេកប្រយ័ត្នបែកកម្មដ្ឋាន ប៉ុន្តែពួកគាត់មិនដែលស្ដាប់ធម៌យកជ្រៅជ្រះអ្វីទេ។ពួកគាត់បានតែធ្វើបុណ្យយកចង្ហាន់រង្កេនលោកម្ដងការដូចជាខែភ្ជុំចូលឆ្នាំនិងយកទានវស្សាដាក់ជាដើម។

975.687 SRY$0.00
Cambodia
Cambodia

Comments