បើការរៀនសូត្ររបស់អ្នកយកទៅអនុវត្តក្នុងការរស់នៅមិនបានទេ វាគឺជាការរៀនសូត្រដែលអត់បានការ បើការរក្សាសីល ការប្រតិបត្តិសមាធិ វិបស្សនារបស់អ្នកមិននាំឲ្យជីវិតមានក្តីសុខទេ វាជាការសិក្សានិងការប្រតិបត្តិដែលអត់ប្រយោជន៍ ពេលខ្លះមិនត្រឹមតែបានបំផ្លាញខ្លួនឯងទេ នៅបំផ្លាញអ្នកដទៃបានទៀតផង ។
១- ទ្រព្យសម្បត្តិនិងអំណាច មិនអាចធ្វើឲ្យអ្នកក្លាយទៅជាស្តេចបានទេ ស្តេចពិតប្រាកដគឺនៅក្នុងបេះដូងអ្នកនោះហើយ ។
២- បើអ្នកឡើងដល់កំពូលភ្នំ អ្នកអាចមើលពិភពលោកបាន ដោយមិនចាំបាច់ឲ្យពិភពលោកនេះរកមើលអ្នកឡើយ ។
៣- ត្រូវដឹងថា អ្នកមានអំណាចដែលអាចផ្លាស់ប្តូរជីវិតខ្លួនឯងបាន ដោយការប្រើបច្ចុប្បន្នភាពឲ្យបានល្អបំផុតតែប៉ុណ្ណោះ ។
Comments