ដើម្បីត្រួតពិនិត្យលើគំនិតវង្វេងនិងការរំពឹងគិតហួសហេតុ , ការគ្រប់គ្រងចិត្ត និងដើម្បីឲ្យមានការត្រាស់ដឹងពីច្បាប់ធម្មជាតិ តើគេត្រូវធ្វើដូចម្តេច ?
ទាំងនេះគឺជាសំណួរដែលជាធម្មតា គេត្រូវប្រឈមមុខ« ជាមួយខ្លួនឯង » ដើម្បីស្វែងរកមាគ៌ាត្រាស់ដឹង និង ការបានរួចរំដោះពីចំណងភព ។ ដើម្បីដោះស្រាយបញ្ហាជីវិត មនុស្សសម័យដើមនាំគ្នាលើកតំកើងការធ្វើសមាធិ ដើម្បីឆ្លុះបញ្ចាំងលើចំណុចខ្ពស់បំផុតផ្នែកតំលៃសីលធម៌របស់មនុស្ស ។ ជាអកុសល ! មនុស្សបច្ចុប្បន្នបានឋិតកាន់តែឆ្ងាយពីបញ្ហានេះ ! ដោយទុកឲ្យមនុស្សចាស់ជិតស្លាប់តែប៉ុណ្ណោះ ដែលត្រូវស្វែងយល់ពីបញ្ហានេះ ! ។ ចាំណា ! ត្រូវរៀនដើរចេញឲ្យឆ្ងាយ ពីមនុស្សដែលគំរាមកំហែងដល់សន្តិភាពចិត្តរបស់យើង ហើយរៀនគោរពខ្លួនឯង និងរៀនកែប្រែកំហុសដែលខ្លួនមាន ! បើអ្នកចង់ដើរដល់គោលដៅជីវិត អ្នកមិនត្រូវកុហកខ្លួនឯងជាដាច់ខាត ! ! ! មនុស្សបរាជ័យភាគច្រើន គឺជាមនុស្សដែលកុហកខ្លួនឯងនោះហើយ ! ។


