អត្ថប្រយោជន៍ច្រើនយ៉ាងពេលទទួលទានផ្លែទម្លាប់

L
leapvisal
ទម្លាប់ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិឆ្ងាញ់ ហើយជាទីពេញនិយមសម្រាប់មនុស្សមួយចំនួន។ ជាពិសេស ផ្លែឈើពណ៌លឿងមួយប្រភេទនេះ មានផ្ទុកកាឡូរីទាប សម្បូរសារធាតុចិញ្ចឹមដូចជា កាល់ស្យូម និងវីតាមីនA ព្រមទាំងវីតាមីន C ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃសុខភាពដែលបានមកពីការទទួលទានផ្លែទម្លាប់៖ ![IMG_9102.JPG](https://serey.io/imageupload_data/2dc34bc86ed7cd665808364a535b519b705fdd49) ជួយសម្រកទម្ងន់ ផ្លែទម្លាប់ ត្រូវបានគេរកឃើញថា មានផ្ទុកកាឡូរីទាប ដែលធ្វើឲ្យវាក្លាយទៅជាផ្លែឈដ៏ស័កសមបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ ដូច្នេះ ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ គួរតែបរិភោគផ្លែឈើមួយប្រភេទនេះជាអាហារសម្រន់។ ![IMG_9105.JPG](https://serey.io/imageupload_data/9722458d6f4cc60c87e83759bffe95891c1cde85) គាំទ្រដល់សុខភាពភ្នែក ផ្លែទម្លាប់ មានផ្ទុកវីតាមីន A រហូតដល់ ៥៥ភាគរយ ដែលរាងកាយត្រូវការជាចាំបាច់ ជាពិសេសសុខភាពភ្នែក។ ប្រសិនបើអ្នកកង្វះវីតាមីន A អាចនាំឲ្យភ្នែកស្ងួត និងកើតជំងឺរ៉ាំរ៉ៃ។ កាត់បន្ថយកូលេស្តេរ៉ុលទាប កូលេស្តេរ៉ុល គឺជាខ្លាញ់ដែលបង្កើតនៅក្នុងសរសៃឈាមអាទែ ដែលបណ្តោលឲ្យមានជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការសិក្សាមួយបានបង្ហាញថា ផ្លែទម្លាប់អាចជួយកាត់បន្ថយកូលេស្តេរ៉ុល ក្នុងសរសៃឈាមបាន ប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ។ ![IMG_9104.JPG](https://serey.io/imageupload_data/7578af868b5fd5c19535d31709493d41cb106cde) កាត់បន្ថយការរលាក ផ្លែទម្លាប់ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីត Tannin ដែលអាចជួយកាត់បន្ថយការរលាករ៉ាំរ៉ៃ ដែលបង្កឲ្យកើតជំងឺមហារីក និងសរសៃឈាមបេះដូង។ នេះជាអត្ថប្រយោជន៍មួយទៀត ដែលអ្នកគួរតែទទួលទានផ្លែទម្លាប់ជាប្រចាំ។ កាត់បន្ថយសម្ពាធឈាម សម្ពាធឈាមឡើងខ្ពស់ គឺជាកត្តាហានិភ័យចម្បងដែលបង្កឲ្យកើតជំងឺបេះដូង។ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថា សារធាតុ tannins ដែលមាននៅក្នុងផ្លែទម្លាប់ អាចកាត់បន្ថយសម្ពាធឈាមបាន។ ![IMG_9103.JPG](https://serey.io/imageupload_data/0d7bdcb522374e50743b4d45632f31e90ddeebf8) ការពារជំងឺមហារីក សារធាតុប្រឆាំងនឹងអុកស៊ីតកម្មរបស់ ផ្លែទម្លាប់ មានសមត្ថភាពបង្កើនប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រយុទ្ធប្រឆាំងជាមួយនឹងរ៉ាឌីកាល់សេរី និងការពារពីជំងឺជាច្រើន។ មិនតែប៉ុណ្ណោះ វីតាមីន A និង C ក៏ដូចជា Phenolic អាចការពារជំងឺប្រភេទជំងឺមហារីកផ្សេងៗ។ លើកកម្ពស់ប្រព័ន្ធភាពស៊ាំ ផ្លែទម្លាប់ មានសមត្ថភាពអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ព្រោះវាមានផ្ទុកវីតាមីន C ខ្ពស់រហូតដល់ទៅ ៨០ភាគរយ ដែលរាងកាយត្រូវការជាប្រចាំ។ វីតាមីន C អាចជួយជម្រុញប្រព័ន្ធភាពស៊ាំ និងបង្កើនការផលិតកោសិកាឈាមស។ កោសិកាឈាមស គឺមានភាពចាំបាច់បំផុតក្នុងការការពាររាងកាយប្រឆាំងនឹងការឆ្លងមេរោគ និងធាតុផ្សំដែលបង្កគ្រោះថ្នាក់។ រក្សាថ្លើមឲ្យមានសុខភាពល្អ អត្ថប្រយោជន៍គ្មានអ្វីប្រៀបមួយទៀតនៃផ្លែទម្លាប់ គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការកាត់បន្ថយផលប៉ះពាល់នៃសារធាតុពុល និងបង្ការការខូចខាតនៃកោសិកាក្នុងរាងកាយ ដូច្នេះថ្លើមនននឹងមានសុខភាពល្អ៕

Comments

daisysun
Thank you, I like this post. It's helpful for our Khmer people to understand more about the health benefits of certain foods. :)