អាហារជួយឲ្យថ្លើមមានសុខភាពល្អដល់ចាស់យើងត្រូវដឹង

L
leapvisal
ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ ក្រៅពីជៀសវាងគ្រឿងស្រវឹង និងធ្វើហាត់ប្រាណជារៀងរាល់ថ្ងៃ អ្នកគួរតែទម្លាប់ទទួលទានអាហារដែលមានសុខភាពផងដែរ។ តើអាហារអ្វីខ្លះទៅ អាចជួយឲ្យថ្លើមមានសុខភាពល្អ? ![IMG_9112.JPG](https://serey.io/imageupload_data/72fc02958c1d0abcc91a59c182b2a18ba02b4e01) បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានអាហារ៣ប្រភេទអាចជួយរក្សាថ្លើមឲ្យមានសុខភាពល្អ ប្រសិនបើអ្នកទទួលទានជាប្រចាំ។ ១.តែបៃតង តែបៃតងមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ សូម្បីតែសរីរាង្គថ្លើមក៏ដូចគ្នាដែរ។ នេះដោយសារតែបៃតង មានផ្ទុកសារធាតុ polyphenols ដែលអាចជួយកាត់បន្ថយជាតិពុលចេញពីថ្លើម និងជួយឲ្យមុខងារថ្លើម មានភាពប្រសើរឡើងវិញ។ ការទទួលទានតែបៃតង ក្តៅឧណ្ឌៗ ២ទៅ ៣ពែងក្នុងមួយថ្ងៃ អាចធ្វើឲ្យថ្លើមមានសុខភាពល្អ។ ![IMG_9111.JPG](https://serey.io/imageupload_data/de9922374496d90752bff589f346afe7c8380a73) ២.ទឹកក្រូចថ្លុង ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ធ្វើឲ្យក្រូចថ្លុង ក្លាយទៅជាអ្នកការពារដ៏ល្អសម្រាប់ថ្លើម។ សារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗពីរ ដែលត្រូវបានគេរកឃើញនៅក្នុងក្រូចថ្លុង គឺ naringenin និង naringin ។ ![IMG_9109.JPG](https://serey.io/imageupload_data/3d90e9a0707c7d49b6ab9f30e3f472ef4f33a0eb) ![IMG_9110.JPG](https://serey.io/imageupload_data/840e9d76d634f2c04f3eaad406e4bd64019236ab) ដូច្នេះការទទួលទានទឹកក្រូចថ្លុង មួយកែវក្នុងមួយថ្ងៃ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងបង្ការការឆ្លងមេរោគ។ ជាពិសេសក្រូចថ្លុង អាចជួយព្យាបាលថ្លើម និងរក្សាថ្លើមឲ្យមានសុខភាពល្អ។ ៣.ខ្លាញ់ត្រីមានផ្ទុកអាស៊ីតអូមេហ្គា-៣ ខ្លាញ់ត្រីដែលមានផ្ទុកអាស៊ីតអូមេហ្គា-៣ គឺជាខ្លាញ់ដែលមានសុខភាពល្អ អាចជួយកាត់បន្ថយការរលាក និងជំងឺបេះដូង។ មិនតែប៉ុណ្ណោះ អាស៊ីតខ្លាញ់អូមេហ្គា-៣ នៅក្នុងត្រីសាម៉ុន អាចជួយកាត់បន្ថយការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើម រក្សាកម្រិតអង់ហ្ស៊ីមនៅក្នុងថ្លើមឲ្យមានកម្រិតធម្មតា និងបង្កើនភាពធន់ទ្រាំនៃអាំងស៊ុយលីន៕ ![IMG_9115.JPG](https://serey.io/imageupload_data/a9303275164db07b4fb247c30cc72391bca29b67)

Comments

wondercury
អគុណបងសំរាប់ការចូលរួមជាមួយសេរី ។ សេរីសូមអញ្ជើញបងចូលរួមសរសេរអត្ថបទមិនចំលង ដើម្បីទទួលបានរង្វាន់ជាកាក់សេរី។