អ្នកទទួលទានអាហារបួសអាចកាត់បន្ថយហានិភ័យនៃជំងឺ...!

L
leapvisal
មនុស្សជាច្រើនពិតជាមិនបានដឹងទេថា អាហារបួសអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមបាននោះទេ បើតាមការសិក្សាមួយនៅអាស៊ីខាងត្បូងបានរកឃើញថាអ្នកទទួលទានអាហារបួសអាចកាត់បន្ថយនៃជំងឺទាំងនេះបាន។ ![IMG_9193.JPG](https://serey.io/imageupload_data/27dc418f217dd800d0b619334d036def1bc6ea7a) បើតាមការស្រាវជ្រាវបានរកឃើញទៀតថា អ្នកដែលទម្លាប់ទទួលទានអាហារបួស មានបរិមាណជាតិខ្លាញ់ក្នុងរាងកាយទាប កូឡេសស្តេរ៉ុលទាប ទំហំចង្កេះមិនរីកធំ មិនលើសទម្ងន់ និងជាតិស្ករក្នុងឈាមថយចុះ បើប្រៀបធៀបទៅនឹងអ្នកដែលស្ថិតនៅក្នុងក្រុមទទួលទានសាច់។ ![IMG_9194.JPG](https://serey.io/imageupload_data/f1272ec31bcb104e880d2781ababad02e109f9ea) ការស្រាវជ្រាវដែលបង្ហាញនៅក្នុងកិច្ចប្រជុំអំពីអាហារូបត្តម្ភ ឆ្នាំ២០១៨ ដែលបានធ្វើឡើងនៅក្នុងទីក្រុងបូស្តុន សហរដ្ឋអាមេរិក រួមមានទិន្នន័យបុរសនៅអាស៊ីខាងត្បូងចំនួន ៨៩២នាក់ មានអាយុ ៥៥ឆ្នាំ បានបង្ហាញថា អ្នកដែលទទួលទានអាហារបួស ឱកាសនៃការវិវត្តកូលេស្តេរ៉ុលនៅក្នុងសរសៃឈាមមានកម្រិតទាប។ ![IMG_9195.JPG](https://serey.io/imageupload_data/e186378233264e79232ff61f26bfbc8b8778496d) នេះហើយជាមូលហេតុដែលធ្វើឲ្យ ពួកគេអាចរួចផុតពីហានិភ័យនៃជំងឺបេះដូង។ ដូច្នេះប្រសិនបើអ្នកតមសាច់មិនបានទេ សូមត្រឹមតែកាត់បន្ថយឲ្យនៅកម្រិតទាប ហើយព្យាយាមទទួលទានបន្លែផ្លែឈើឲ្យបានច្រើនជំនួសវិញក៏ជាការល្អដែរ៕

Comments

wondercury
ពិតជាមានប្រយោជន៍ដល់គ្រប់គ្នាណាស់បង។អគុណបងដែលបានចូលរួមសរសេរនូវអត្ថបទល្អៗ😊