រញ្ជួយដីនៅជប៉ុនស្លាប់៣នាក់របួសជាង២០០នាក់

L
leapvisal
ជប៉ុន:បើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និងជាង ២០០នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅទីក្រុងអូសាកា ភាគខាងលិចប្រទេសជប៉ុន នៅព្រឹកថ្ងៃច័ន្ទនេះ។ ![IMG_9074.JPG](https://serey.io/imageupload_data/8eea0c7f982c27a91edd5a244426f05d8f24b497) រញ្ជួយដីនេះ បានវាយប្រហារមុនម៉ោង ៨ ព្រឹក (ម៉ោងនៅសិង្ហបុរី) ដោយក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺមានក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ ដែលនាងបានស្លាប់នៅទីក្រុង Takatsuki ភាគខាងជើងទីក្រុងអូសាកា ដោយត្រូវបានជាប់ឃាំង បន្ទាប់ពីជញ្ជាំងមួយ បានបាក់រលំលើក្មេងស្រីរងគ្រោះ នៅឯសាលារៀន។ ![IMG_9075.JPG](https://serey.io/imageupload_data/293f35fde9e378285c678ef9b7e2322bc413ed3e) ទីភ្នាក់ងារឧតុនិយមជប៉ុនដំបូង បានចេញផ្សាយថា រញ្ជួយដីនេះមាកម្រិត ៥.៩ រ៉ិចទ័រ ប៉ុន្តែក្រោយមកបានកើនទ្បើងដល់កម្រិត ៦.១ រ៉ិចទ័រ៕

Comments

daisysun
Thank you for sharing news, and welcome to Serey. Original news will be mostly valued by the Serey community.