ជនជាតិចិនបើករថយន្តបុកដើមឈើទាំងព្រឹករបួស៣នាក់

L
leapvisal
ភ្នំពេញៈ ជនជាតិចិន ប្រុសស្រី ៣នាក់ បានរងរបួសបន្ទាប់ពីបើករថយន្តទាំងងងុយដេករ៉េចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ និង ដើមឈើមួយដើម នៅខាងមុនមន្ទីពេទ្យគន្ធាបុប្ផា( ក្រោយវាំង)។ ![787645b1-0ea3-4f81-95a5-5facc5a2485f.jpg](https://serey.io/imageupload_data/61bc119fa83dd25eb17a25b128eaee0d2de47c7e) ![99776094-d6af-415f-85fa-052ea2ebf50d.jpg](https://serey.io/imageupload_data/da5862c8ce8f311519032cb2646c66762f7baf40) ![bf8b62be-9d93-49a9-a7a6-da8f3976e7ae.jpg](https://serey.io/imageupload_data/e3516f10f90c4e4c96d2994d2950c1241c083b20) ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៥ភ្លឺ ថ្ងៃអង្គា ៧កើត ខែបថមាសាឌ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ចំណុចខាងនមន្ទីពេទ្យគន្ធាបុប្ផា ក្រោយវាំង តាមបណ្ដោយផ្លូវលេខ២៤០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ![d0615266-bf81-4397-a885-238c4c0d685c.jpg](https://serey.io/imageupload_data/a92aaa9dc3f3d3470c6ee4483e635d24788e25f1) ![02ef007b-b406-446a-9124-dd3c447cac74.jpg](https://serey.io/imageupload_data/47229dc5fc45c0f3d0fbf5c9c10108134dcb41dd) ប្រភពព័ត៌មានពីនគរបាលចរាចរខណ្ឌដូនពេញ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគឺមានស្ត្រីម្នាក់ជាជនជាតិចិនម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក ហ៉ីយ៉ានដាយ ស្តារពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AR-៦៥០១ និងមានអ្នករួមដំណើជាមួយជនជាតិចិន ប្រុសស្រី២នាក់ ផ្សេងទៀត ដោយបើកបរតាមបណ្ដោយផ្លូវលេច២៤០ ក្នុងល្បឿនយ៉ាងលឿន មិនដឹងជាមានរឿងអី ក៏រ៉េចង្កូតទៅបុកឡើងខឿនចិញ្ចើមផ្លូវ រួចហោះទៅបុកដើមគ្រាប់បែក ពេញទំហឹងទៅមុខលែងរួច ចំណែករថយន្តខូចខាតមួយកំណាត់មុខចំហៀងឆ្វេង និង អ្នកបើកបរត្រូវដឹកយកទៅព្យាបាលនៅមន្ទីពេទ្យពន្លឺភ្លាមៗតែម្តង។ ![cc923d2f-1efa-4fe9-99cd-78dd10b82385.jpg](https://serey.io/imageupload_data/5cce9fe7e2b76370196129587aefbd4c28ecbc8a) ![a6923def-b315-45a4-b2d3-4de55a221684.jpg](https://serey.io/imageupload_data/ea1fd5ff0b211001e5a87cac2b323489452bca28) ![995d72a6-9178-4cfa-b823-2bf255656083.jpg](https://serey.io/imageupload_data/ecfd659a1aa137cdaa2810c58b3c6c4589f2e857) បន្ទាប់ពីកើតហេតុនគរបាលបាលជំនាញ់ចរាចរខណ្ឌដូនពេញបានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅនគរបាលបាលជំនាញចរាចរចុះមកវាស់វែងយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងកានគរបាលរាជធានីភ្នំពេញ រងចាំអោយម្ចាស់ចូលខ្លួនមកដោះស្រាយនាពេលក្រោយ៕

Comments