ស្នេហាសម័យឥឡូវ

L
ប្រវត្តិ​ស្នេហា​មួយ​ 💔 ការ​ឈឺចាប់​មួយ​នេះ​ប្រៀប​បី​ដូច​កាំបិត​ច្រៀក​បេះដូង​ទាំងរស់ ∆ សុំកុំ​ខ្មាស​អៀន​នឹង​បង្ហោះ​រូប​គូ​​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ ព្រោះ​យើង​មិន​អាច​ដឹង​ឡើយ​ថា​នឹង​មាន​ឱកាស​បាន​ថត​រូប​ជាមួយ​គ្នា​ទៀត​ឬ​អត់​ទេ កុំ​ចាំ​​​ថ្ងៃ​ស្អែក​ទើប​លួងគេ ​ ព្រោះ​ថ្ងៃ​ណា​មួយ​គេ​អាច​នឹង​មិន​នៅ​​ឲ្យ​យើង​​លួង​​អស់​មួយ​ជីវិត។ ∆ ខឹង​គ្នា​ហេតុ​អ្វី​ត្រូវ​មិន​និយាយ​រក​គ្នា? បើ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ យើង​​អាច​នឹង​មិន​បាន​និយាយ​ជាមួយ​គេ​អស់​មួយ​ជីវិត​​ផង​ក៏​ថា​បាន។ ∆ កុំ​​ដាក់​ទូរសព្ទ​ចុះ​ពេល​សង្សារ​និយាយ​មិន​ទាន់​ចប់ ព្រោះ​វា​អាច​ជា​សម្ដី​ចុង​ក្រោយ​របស់​គេ​ដែល​យើង​អាច​ស្ដាប់​ឮ។ ∆ និយាយ​​ថា​ស្រឡាញ់​ នៅ​ពេល​ដែល​មនុស្ស​ស្រឡាញ់​យើង​នៅ​រស់ កុំ​ប្រាប់​គេ នៅ​ថ្ងៃ​ដែល​គេ​មាន​ត្រឹម​តែ​រាងកាយ​ដែល​គ្មាន​ខ្យល់​ដង្ហើម ព្រោះ​គេ​នឹង​មិន​អាច​ស្ដាប់​ឮ​ឡើយ។ ∆ ការអភ័យទោសឲ្យគ្នាមិនមែនជារឿងដែលគួរឲ្យខ្មាសនោះទេ។ រក្សាគ្នាឲ្យបានល្អមានរឿងអ្វីត្រូវចេះដោះស្រាយហើយអភ័យទោសគ្នាល្អជាងទុកគ្នាចោលព្រោះយើងមិនដឹងឡើយថាគេនឹងអាចនៅជាមួយយើងបានយូរប៉ុណ្ណា👼❤ ថេកមនុស្សដែលយើងស្រឡាញ់ទុកគ្រាន់ជាការដាស់តឿន។

Comments

wondercury
អគុណ@leakhena smile តែអត្ថបទនេះបានដកស្រង់ពី stresslife facebook។ សូមជួយសរសេរអត្ថបទមិនចំលងទោះតិចរឺក្តី ដើម្បីបានទទួលចំនួនកាក់ពីការបោះឆ្នោតគាំទ្រ។ សូមសាកល្បងលមើល👌