ដំណឹងថ្មីអំពីគម្រោងដាំបន្ទះឈីបខួរក្បាលរបស់ក្រុមហ៊ុន Neuralink៖ 

L
layy
ដំណឹងថ្មីអំពីគម្រោងដាំបន្ទះឈីបខួរក្បាលរបស់ក្រុមហ៊ុន Neuralink៖ គន្លងមកនេះ ក្រុមហ៊ុន Neuralink របស់ Elon Musk បានប្រកាសអំពីគម្រោង “តភ្ជាប់ខួរក្បាលមនុស្សទៅនឹងកុំព្យូទ័រ”។🧠⚛️

បច្ចុប្បន្ន គម្រោង Neuralink ត្រូវបានតេស្ដទៅលើសត្វស្វា "ដោយប្រើការដាំបន្ទះឈីបលើខួរក្បាលរបស់ស្វានោះ"។ ជាលទ្ធផល សា្វដែលដាំបន្ទះឈីបខួរក្បាល អាចបញ្ជា ”សញ្ញាម៉ៅ” ឱ្យវាយអក្សរលើ Keyboard ក្នុងកុំព្យូទ័រដោយប្រើតាមរយៈការគិត(ខួរក្បាល) របស់វាផ្ទាល់។

គោលដៅបន្ដរបស់ក្រុមហ៊ុន Neuralink គឺ៖
- ចង់ឱ្យមនុស្សពិការភ្នែកពីកំណើត ឬពិការភ្នែកដោយចៃដន្យ អាចមើលឃើញឡើងវិញដោយប្រើតាមរយៈការដាំបន្ទះឈីបខួរក្បាល និងប្រើឧបករណ៍ជំនួយ។
- ជនពិការ ឬក៏ខ្វិនពីកំណើត នឹងអាចដើរឡើងវិញដោយដាំបន្ទះឈីបខួរក្បាលដើម្បីស្តារមុខងាររាងកាយពេញលេញ (នេះគឺចំពោះអ្នកដែលខូតខាតប្រព័ន្ធបញ្ជាខួរឆ្អឹងខ្នង)។
- បន្ទះឈីបខួរក្បាលនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងឡាយធ្វើប្រាស្រ័យទំនាក់ទំនងគ្នាដោយផ្ទាល់ជាមួយកុំព្យូទ័រ ដោយគ្រាន់តែប្រើតាមរយៈការគិតរបស់ពួកគេប៉ុណ្ណោះ។
- ដោនឡូត និងរក្សាការចងចាំរបស់មនុស្ស ទុកសម្រាប់ដាក់រាងកាយថ្មី (នៅមានអត្ថប្រយោជន៍ច្រើនទៀតដែលមិនទាន់រៀបរាប់)។

Elon Musk ជឿថា រឿងទាំងនេះប្រហែលជាអាចទៅរួច។ ហើយលោកបានផុសក្នុង Twitter ថា “ប្រហែលជាក្នុងរយៈពេល 6 ខែទៀត ក្រុមហ៊ុនគួរតែអាចដាក់ Neuralink លើមនុស្សបានហើយ” នេះគឺដោយសារបច្ចុប្បន្ន កំពុងស្នើរសុំសិទ្ធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ប្រសិនរឿងនេះពិតជាកើតឡើងមែន វានឹងក្លាយជាប្រវត្តិសាស្រ្ដថ្មីមួយសម្រាប់មនុស្សជាតិ។


Comments