លោក Vladimir Putin ចង់ឲ្យ លោក Donald Trump ដណ្ដើមបានតំណែងប្រធានាធិបតីបន្ដទៀត
លោក : តុង
លោក Vladimir Putin ចង់ឲ្យ លោក Donald Trump ដណ្ដើមបានតំណែងប្រធានាធិបតីបន្ដទៀត
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និយាយថា លោកចង់ឲ្យលោក Donald Trump ឈ្នះតំណែងប្រធានាធិបតីអាមេរិកបន្ដទៀត ប៉ុន្ដែបដិសេធយ៉ាងដាច់អហង្ការថា រុស្ស៊ីមិនបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦របស់អាមេរិកទេ ។

លោក Putin បានលើកឡើងថា ទូរស័ព្ទហៅចូលរបស់ លោក Trump ដើម្បីស្នើឲ្យមានចំណងមិត្តភាពកាន់តែជិតស្និទ្ធឡើងនៅអំឡុងយុទ្ធនាការបោះឆ្នោត បានធ្វើឲ្យប្រជាជនរុស្ស៊ីជាច្រើនពេញចិត្តបេក្ខភាពប្រធានាធិបតីរបស់ លោក Trump យ៉ាងខ្លាំង ។

នៅពេលសួរថា តើខ្លួនលោកផ្ទាល់គាំទ្រ លោក Donald Trump នៅក្នុងយុទ្ធនាករបោះឆ្នោតនោះឬយ៉ាងណា លោក Putin ឆ្លើយថា បាទ ខ្ញុំចង់ឲ្យគាត់ឈ្នះ ព្រោះគាត់និយាយអំពីប្រក្រតីកម្មនៃទំនាកើទំនងរវាងរុស្ស៊ីនិងអាមេរិក ។

ក្នុងពេលជាមួយនេះ លោក Putin បានច្រានចោលថា ពុំមានការឃុបឃិតគ្នានៅក្នុងយុទ្ធនាការរបស់ លោក Trump ជាមួយរុស្ស៊ីទេ ហើយហៅការចោទប្រកាន់នោះថា មិនសមហេតុផល ។
លោក Putin បាននិយាយដូច្នេះនៅក្នុងសន្និសីទ្ធកាសែតជាមួយលោក Trump នៅក្នុងទីក្រុង Helsinki ហើយនេះជាបញ្ហាចម្បងចំពោះម្ចាស់សន្លឹកឆ្នោតអាមេរិក ៕

