បារាំងនិងអេស្ប៉ាញចង់ឲ្យអាមេរិកបន្ធូរបន្ថយពន្ធលើដែកថែបនិងអាលុយមីញ៉ូម

L
layveasna
ដោយ : តុង បារាំងនិងអេស្ប៉ាញចង់ឲ្យអាមេរិកបន្ធូរបន្ថយពន្ធលើដែកថែបនិងអាលុយមីញ៉ូម ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការលើកទី១ទៅកាន់ប្រទេស អេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ ដោយជួបពិភាក្សាការងារជាមួយសមភាគីអេស្ប៉ាញ លោក Pedro Sanchez​ នៅវិមាន Moncloa ក្នុងទីក្រុង ម៉ាឌ្រីដ។ ![3E93F933-1789-4509-BB46-D470C1A2CCAE.jpeg](https://serey.io/imageupload_data/9d4ef601225d5dbf11aad989ca4f78ded77b0228) លោក Macron និង លោក Sanchez​ បានឯកភាពគ្នាបន្តអនុវត្តការងាររួមគ្នា និងផ្លាស់ប្តូរទស្សនៈរួមគ្នាអំពីបញ្ហាអន្តោប្រវេសន៍។ ប្រមុខដឹកនាំទាំងពីរនេះក៏បានស្វាគមន៍ការអំពាវនាវក្នុងសប្តាហ៍នេះឲ្យមានការផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងអឺរ៉ុបផងដែរ ប៉ុន្តែបានទាមទារឲ្យមានវិធានការពីក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនពីទូទាំងតំបន់អាត្លង់ទិកឲ្យមានកាត់បន្ថយពន្ធនិងបដិសេធមិនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាមេរិក។ ![94B19669-293F-4C4B-B4F0-4BF6D60FD760.jpeg](https://serey.io/imageupload_data/c6c58bd8d16a17f7fbb3ee3cd9f2dc7098f2e345) លោក Macron ក៏បានរិះគន់លើក្រុមអ្នកកាសែតជុំវិញបញ្ហារបស់អតីតទីប្រឹក្សាផ្នែកសន្តិសុខរបស់លោក ដែលត្រូវបានគេឃើញប្រើ អំពើហិង្សាវាយអ្នកតវ៉ាម្នាក់នៅក្នុងរូបភាពវីដេអូ ដែលកាសែត Le Monde បញ្ចេញកាលពីសប្តាហ៍មុនដែរ។ ![F338557A-3E14-4D87-BAE0-9F97629AF660.jpeg](https://serey.io/imageupload_data/36f53036243a3230203f79507ac16f1424964c34) ការិយាល័យរបស់លោក Macron បានរងការរិះគន់យ៉ាងខ្លាំងដោយសារតែលាក់បាំងបញ្ហានេះ និងមិនបង្ហាញវិធានការពិន័យលើ លោក Alexandre Benalla មុនពេលបញ្ឈប់តំណែងរបស់អតីតទីប្រឹក្សារូបនេះកាលពីសប្តាហ៍មុននោះ៕

Comments