យុវជនជំទង់ម្នាក់បើករថយន្តធ្លាក់រណ្ដៅដីស្រុតក្រោយពីមានភ្លៀងធ្លាក់យ៉ាងជោគជាំ

L
layveasna
ដោយ : តុង យុវជនជំទង់ម្នាក់បើករថយន្តធ្លាក់រណ្ដៅដីស្រុតក្រោយពីមានភ្លៀងធ្លាក់យ៉ាងជោគជាំ អ្នកបើកបរអាយុ១៦ឆ្នាំម្នាក់នៅក្នុងរដ្ឋ មីននេសូតា ត្រូវឡើងរកច្រកចេញតាមកញ្ចក់ក្រោយរថយន្ដរបស់ខ្កួន ក្រោយពីគាត់បើករថយន្ដធ្លាក់ចូលរណ្ដៅដីស្រុតក្រោយពីមានភ្លៀងធ្លាក់យ៉ាងជោគជាំ ។ ![B1571226-3B07-479B-A9FF-A99BDE0EBF48.jpeg](https://serey.io/imageupload_data/2e139dd6b804f5e6ad891da6fb5be7c6b8ac5b0a) ទូរទស្សន៍WCCO បានរាយការណ៍ថា រណ្ដៅដីស្រុតនេះបានកើតមានក្រោយពីបង្ហូរទឹកក្រោមផ្លូវត្រូវបានបំផ្លាញ ។ អ្នកបើកបររូបនេះព៉ំមានរងរបួសពីគ្រោះឧប្បត្តិហេតុនេះឡើយ ។ យាយរបស់អ្នកបើកបររូបនេះឈ្មោះ ខេនដេនស៍ លេផូលដ៍ និយាយថា ចៅប្រុសលោកយាយបានទទួលប័ណ្ណបើកបរកាលពីខែមុន ហើយទើបតែមានរថយន្តផ្ទាល់ខ្លួនកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះទេ ។ ![F5ED723A-8BB3-4F9A-9A19-D63E1B99F78B.jpeg](https://serey.io/imageupload_data/d0cfda82c1a52991e4ac0891fd1a64aa8ad887c9) លោកយាយបានអោយដឹងបន្ថែមថាចៅប្រុសរូបនេះទៅធ្វើការនៅកសិដ្ឋានមួយកន្លែងក្បែរទីក្រុង រេដវូដ ហ្វល ដែលមានចំងាយប្រហែល១៨៥គីឡូម៉ែត្រភាគខាងលិចស្រុក មីនៀប៉ូលីស ។ នៅព៉ំទាន់ដឹងច្បាស់អំពីទំហំខូចខាតលើរថយន្ថនេះទេ ៕

Comments