ប្រជាជន វេណេហ៊្សូអេឡា ភៀសខ្លួនចូលក្នុងប្រទេស កូឡុំប៊ី ដោយសារតែវិបត្តិក្នុងប្រទេស
ដោយ : តុង
ប្រជាជន វេណេហ៊្សូអេឡា រាប់សែននាក់ភៀសខ្លួនចូលក្នុងប្រទេស កូឡុំប៊ី ដោយសារតែវិបត្តិក្នុងប្រទេស
ចំនួនប្រជាជន វេណេហ៊្សូអេឡា ដែលភៀសខ្លួនចូលក្នុងប្រទេស កូឡុំប៊ី នៅក្បែរខាងគ្នានោះ នៅបន្តកើនឡើង ដោយមានចំនួនជាង ៥០.០០០ នាក់ក្នុងរយៈពេលមិនដល់មួយខែផង។

លោក គ្រីស្ទាន គ្រុហ្គើ មន្ត្រីផ្នែកអន្តោប្រវេសន៍កូឡុំប៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា បច្ចុប្បន្នមានប្រជាជន វេណេហ្ស៊ូអេឡា ចំនួន ៨៧០.០០០ នាក់កំពុងរស់នៅក្នុងប្រទេសកូឡុំប៊ី នៅខណះរាប់រយពាន់នាក់ផ្សេងទៀតគឺជាជនជាតិវេណេហ៊្សូអេឡា មានដើមកំណើតនៅកូឡុំប៊ី ដែលកំពុងវិលមកកាន់ប្រទេស កូឡុំប៊ី វិញជាបន្តបន្ទាប់ ដោយសារតែ មានវិបត្តិកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេស វេណេហ៊្សូអេឡា។

ជាសរុបមក បច្ចុប្បន្នអាមេរិកបានផ្តល់ថវិកាជិត៥៦លានដុល្លារដល់ក្រុមអង្គការមនុស្សធម៌ និងប្រទេសអាមេរិកឡាទីន ដោយជាងពាក់កណ្តាលនៃជំនួយនេះត្រូវបានចំណាយលើប្រទេស កូឡុំប៊ី ដែលបាននិងកំពុងទទួលលំហូរដ៏គំហុកនៃប្រជាជន វេណាហ៊្សូអេឡា ដែលគេចចេញពីវិបត្តសេដ្ឋកិច្ចនិងមនុស្សធម៌នៅក្នុងប្រទេសរបស់ខ្លួន។

លោក គ្រីស្ទាន បាននិយាយថា តួរលេខដើមខែមិថុនាបង្ហាញថា មានប្រជាជន វេណេហ៊្សូអេឡា ចំនួន ៨១៩.០០០ នាក់នៅក្នុងប្រទេស កូឡុំប៊ី ដោយកើនឡើងជាង ៥០.០០០ នាក់ក្នុងរយៈពេលមិនដល់មួយខែផង៕

