ក្រុមអ្នកគាំទ្រប្រមូលផ្តុំតវ៉ាឲ្យមានការដោះលែង លោក Luiz Inacio Lula da Silva

L
layveasna
ដោយ : តុង ក្រុមអ្នកគាំទ្រប្រមូលផ្តុំតវ៉ាឲ្យមានការដោះលែង លោក Luiz Inacio Lula da Silva ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអ៊ីតាលី លោក Luiz Inacio Lula da Silva បានបញ្ចេញកំហឹងកាលពីថ្ងៃច័ន្ទ ក្រោយពីសាលា ឧទ្ធរណ៍បង្គាប់បន្តឃុំខ្លួន លោក Luiz Inacio Lula da Silva។ ![95CE2584-A8DC-4983-B7E2-995BF4641E18.jpeg](https://serey.io/imageupload_data/693f2330b2461b8625922fe65a9ac785a900edf6) ពួកគេបានប្រមូលផ្តុំគ្នានៅក្រៅទីស្នាក់ការកណ្តាលប៉ូលីសសហព័ន្ធ ជាទីដែល លោក Luiz Inacio Lula da Silva កំពុងជាប់ឃុំ នាភាគអគ្នេយ៍នៃទីក្រុង Curitiba កាលពីថ្ងៃច័ន្ទ ដោយស្រែកថា អរុណសួរស្តី លោក Lula និងស្រែកទាមទារឲ្យលោកមានសេរី ភាពឡើងវិញ។ ការប្រមូលផ្តុំគ្នាតវ៉ានេះបានធ្វើឡើងក្រោយពីចៅក្រមជជុំនំជម្រៈនៅតុលាការថ្នាក់ទី៤ក្នុងតំបន់បង្គាប់ឲ្យដោះលែង លោក Lula កាលពីព្រឹកថ្ងៃអាទិត្យ។ ![21B0272F-59D8-41F7-8F68-804B16053BB1.jpeg](https://serey.io/imageupload_data/95c36428e58731df870bec47f4bb3ec01222d82c) ក្រោយមកនៅថ្ងៃដដែលមានភាពចម្រូងចម្រាសផ្ទុះឡើង ដោយសារតែចៅក្រមផ្សេងទៀតបដិសេធមិនធ្វើតាមសេចក្តីបង្គាប់នេះ ដោយកាលពីយប់ថ្ងៃអាទិត្យ ចៅក្រមជុំនំជម្រៈ Carlos Eduardo Thompson Flores Lenz បានបង្គាប់ឲ្យបន្តឃុំខ្លួនលោក Lula ។ លោក Lula បាននិងកំពុងអនុវត្តទោសក្នុបទពុករលួយចាប់តាំងពីសវនាការកាត់ទោសកាលពីខែមេសាមកម្ល៉េះ ប៉ុន្តែទោះជាយ៉ាង ណា លោកបដិសេធមិនទទួលកំហុសឡើយ។ ![B3E17631-37C1-4148-B7DA-D999D1D5FE99.jpeg](https://serey.io/imageupload_data/c5d19f008102e17f18cc7f7290de91c0394ccead) ភាពចម្រូងចម្រាសនេះបានក្លាយជាវិវាទសវនាការនៅក្នុងប្រទេសប្រេស៊ីល ដោយអ្នកខ្លះមើលឃើញថា នេះជាសញ្ញាបង្ហាញថា គ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានទេ ហើយអ្នកខ្លះទៀតមើលឃើញថា ការចោទប្រកាន់ទាំងនោះត្រូវបានប្រឌិតឡើងដើម្បី រារាំងមិនឲ្យ លោក Lula ឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីឡើងវិញ៕

Comments