គ្រួសារអាមេរិកត្រូវបានសម្លាប់នៅខេត្ត Georgia

L
layveasna
ដោយ : តុង គ្រួសារអាមេរិកត្រូវបានសម្លាប់នៅខេត្ត Georgia ![34DF6FE7-3D92-4078-873D-71818569C96A.jpeg](https://serey.io/imageupload_data/4a7a71ac0e65ba992ba959c3aa16e9cfb69706c3) កាលពីថ្ងៃច័ន្ទ ប៉ូលីសបានឲ្យដឹងថា ប្តីប្រពន្ធអាមេរិកនិងកូនប្រុសអាយុ៤ឆ្នាំម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅក្នុងខេត្ត Georgia។ លោក Ryan Smith និងប្រពន្ធឈ្មោះ Laura Smith ដែលមានអាយុខ្ទង់៤០ឆ្នាំ បានរស់នៅលើទឹកដី​ក្រោយសម័យសាធាររដ្ឋ សូវៀតនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយមានមុខរបរក្នុងវិស័យឧស្សាហកម្មប៉ាក់ព្រំជាប្រពៃណី។ ![4586DC4C-D195-4E56-B874-8EDD28C95DDE.jpeg](https://serey.io/imageupload_data/8dcb348cf5f7bef432f9df4a07569b2b99b3d126) ប៉ូលីសបានចេញសេចក្តីថ្លែងការណ៍កាលពិថ្ងៃច័ន្ទថា បុរសម្នាក់ត្រូវបានចាប់ខ្លួននៅតំបន់ Dusheti ភាគកណ្តាលនៃខេត្ត Georgia ដោយជាប់ សង្ស័យក្នុងបទមនុស្សឃាតគិតទុកជាមុន។ ![A9B93477-588E-482C-9512-EC2B703C398F.jpeg](https://serey.io/imageupload_data/8f91f8f2f6d9e873745c644d7d728a092151094f) ប៉ូលីសបាននិយាយថា ជនសង្ស័យវ័យ២០ឆ្នាំរូបនេះ បានសារភាពថា ពិតជាបានសម្លាប់មួយគ្រួសារនេះមែន ហើយប៉ូលីសជឿ ជាក់ថា ជនសង្ស័យរូបនេះបានបាញ់សម្លាប់ លោក Smith និងកូនប្រុសដោយកាំភ្លើងបាញ់សត្វកាលពីថ្ងៃទី៤ ខែកក្កដា ហើយអ្នកស្រី Laura Smith បានធ្លាក់ក្នុងជ្រោះស្លាប់ក្នុងពេលព្យាយាមគេចខ្លួន។ ស្ថានទូតអាមេរិកប្រចាំខេត្ត Georgia បានបដិសេធមិននិយាយអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មនេះឡើយ៕

Comments