លោក Benjamin Netanyahu សាទរនឹងសេចក្ដីថ្លែងការណ៍របស់ លោក Donald Trump និង លោក Vladimir Putin
ដោយ : តុង
លោក Benjamin Netanyahu សាទរនឹងសេចក្ដីថ្លែងការណ៍របស់ លោក Donald Trump និង លោក Vladimir Putin
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សាទរនឹងសេចក្ដីថ្លែងការណ៍អំពីអ៊ីស្រាអែល ដែលធ្វើឡើងដោយប្រធានាថិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃច័ន្ទ ។

លោក Trump និង លោក Putin បាននិយាយថា ពួកគេកំពុងរិះរកមធ្យោបាយការពារអ៊ីស្រាអែលពីជម្លោះដែលផ្ទុះឡើងនៅក្បែរព្រំដែនជាមួយប្រទេសស៊ីរី ។
ប្រមុខដឹកនាំទាំងពីរនេះមិនបានប្ដេជ្ញានឹងចាត់វិធានការណ៍ជាក់លាក់ណាមួយទេ ប៉ុន្ដែបាននិយាយថា កិច្ចគាំពារសន្ដិសុខរបស់អ៊ីស្រាអែលគឺជាអាទិភាពចម្បង ។
អ៊ីស្រាអែលមានការបារម្ភចំពោះវត្តមានរបស់អ៊ីរ៉ង់នៅកនុងទឹកដីស៊ីរី ដែលនៅទីនោះកងកម្លាំងអ៊ីរ៉ង់និងក្រុមសកម្មប្រយុទ្ធបាននិងកំពុងវាយប្រយុទ្ធឲ្យរដ្ឋាភិបាលស៊ីរី ដែលក៏មានការគាំទ្រពីក្រោយដោយរុស្ស៊ីដែរនោះ ។

លោក Putin បាននិយាយថា លោកនិងលោក Trump បានឯកភាពគ្នាពង្រឹងសន្ដិសុខតាមព្រំដែនរបស់អ៊ីស្រាអែលជាមួយនឹងស៊ីរី ដោយអនុលោមតាមកិច្ចព្រមព្រៀងមិនឈ្លានពានគ្នាឆ្នាំ១៩៧៤ ដែលបានបញ្ចប់សង្គ្រាម Yom Kippur បានយ៉ាងជោគជ័យ ។
លោក Netanyahu បានស្វាគមន៍កិច្ចសហប្រតិបត្តិពង្រឹងសន្ដិសុខរវាងកងយោធារុស្ស៊ីនិងអ៊ីស្រាអែល និងការអះអាងរបស់លោក Putin ចំពោះការគោរពតាមកិច្ចព្រមព្រៀងឆ្នាំ ១៩៧៤ នោះ ៕


