ក្រុមមេធាវីព្យាយាមចុះជួបក្មេងស្រី ដែលត្រូវបានបំបែកចេញពីឪពុកម្តាយនៅព្រំដែន
ដោយ : តុង
ក្រុមមេធាវីព្យាយាមចុះជួបក្មេងស្រី ដែលត្រូវបានបំបែកចេញពីឪពុកម្តាយនៅព្រំដែន
កាលពីថ្ងៃពុធ ក្រុមមេធាវីតំណាងឲ្យគ្រួសារមួយ ដែលកំពុងស្វះស្វែងសុំសិទ្ធិជ្រកកោននៅអាមេរិក បានព្យាយាមចុះជួបជាមួយក្មេងស្រីជំទង់២ នាក់ ដែលត្រូវបាននាំយកតាមនាវាទៅកាន់ទីក្រុងញូវយ៉ក ក្រោយពីត្រូវបានបំបែកចេញពីឪពុកម្តាយរបស់ពួកគេនៅព្រំដែនមិកស៊ិក។

មេធាវីប្រចាំរដ្ឋ តិកសាស់ លោក Ricardo De Anda និងសហស្មាក្តី លោក Michael Avenatti បានទៅដល់មណ្ឌលមើលថែកុមារ Cayuga ក្នុងសង្កាត់ Harlem ជាទីដែលក្មេងស្រីជនជាតិ ហុងឌូរ៉ាស់ អាយុ៩ឆ្នាំនិង៥ឆ្នាំ ទាំងពីរនាក់កំពុងរស់នៅ។

ឪពុកម្តាយក្មេងស្រីទាំងពីរបានចាកចេញពីប្រទេស ហុងឌូរ៉ាស់ ហើយកំពុងសុំសិទ្ធិជ្រកកោននៅអាមេរិក។ ពួកគេកំពុងស្ថិតក្រោម ការឃុំខ្លួនដោយអង្គភាពអន្តោប្រវេសន៍និងគយ។ ក្រោមអធិបញ្ជារបស់តុលាការសហព័ន្ធ រដ្ឋាភិបាលអាមេរិកត្រូវបានបង្គាប់ឲ្យអនុ ញ្ញាតឲ្យក្រុមគ្រួសារអន្តោប្រវេសន៍ទាំងអស់ ដែលត្រូវបានបំបែក បានជួបជុំគ្នាវិញរហូតត្រឹមដំណាច់ខែកក្កដានេះ។

អង្គការការពារជនអន្តោប្រវេសន៍ New Sanctuary Coalition បានអមដំណើរជាមួយក្រុមមេធាវូទាំង២។
លោក Michael Avenatti ដែលកំពុងតំណាងដោយអាណត្តិឲ្យតារាភាពយន្តស្រីអាសអាភាស Stormy Daniels ក្នុងវិវាទបណ្តឹងជាមួយ លោក Donald Trump បានក្លាយជាអ្នករិះគន់ប្រឆាំង លោក Trump ជាសាធារណៈនិងឥតសំចៃ ។
មេធាវីរូបនេះបាននិយាយថា លោក Trump បានបំបែកក្មេងស្រីទាំង២ពីឪពុកម្តាយដោយពុំមានផែនការច្បាស់លាស់ឡើយ៕

