ផ្ទុះអំពើហិង្សាក្នុងបាតុកម្មទាមទារសិទ្ធិរំលូតកូននៅក្នុងប្រទេសឈីលី

L
layveasna
ផ្ទុះអំពើហិង្សាក្នុងបាតុកម្មទាមទារសិទ្ធិរំលូតកូននៅក្នុងប្រទេសឈីលី ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងទីក្រុង Santiago ក្នុងអំឡុងពេលមានការដង្ហែក្បូនតវ៉ាទាមទារសិទ្ធិរំលូតកូន។ ប៉ូលីសបានឲ្យដឹងថា ស្ត្រីបីនាក់ត្រូវបានចាក់នឹងកាំបិត ហើយកំពុងទទួលការព្យាបាលដោយពុំមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ មេបញ្ជាការប៉ូលីសម្នាក់ក៏បានរងរបួសនៅក្នុងហេតុការណ៍នេះដែរ។ ![87421F17-AF03-4D33-9052-C812DCCA8AAA.jpeg](https://serey.io/imageupload_data/5dc8805728b6ff699153155fea0fbceae2367e50) មនុស្សជាច្រើននាក់បានដង្ហែក្បួនតាមដងវិថីនានាក្នុងទីក្រុងនៃប្រទេស ឈីលី ហើយបាតុករមួយចំនួនកាន់ពិលនិងបដាទាមទារសិទ្ធិរំលូតកូនដោយ សេរីនិងប្រកបដោយសុវត្ថិភាព ប៉ុន្តែប៉ូលីសបានព្យាយាមបាញ់ទឹកបំបែកពួកគេ។ ក្រុមបាតុករបានពាក់កន្សែងពណ៌បៃតង ដែលតំណាងឲ្យចលនាទាមទារសិទ្ធិរំលូតកូន។ ![3D3B97E9-68BA-476C-BA02-FEC3731F642F.jpeg](https://serey.io/imageupload_data/3d758af33f993463dba9cfaade86d1afbcc85ebb) បាតុកម្មដោយឡែកផ្សេងៗទៀតក៏បានផ្ទុះឡើងដែរនៅតាមទីក្រុងនានានៃប្រទេស ឈីលី ដែរ។ កាលពីឆ្នាំមុន តុលាការធម្មនុញ្ញនៃ ប្រទេស ឈីលី បានតម្កល់វិធានការ ដែលនឹងលើកលែងការហាមឃាត់ទាំងស្រុងលើការរំលូតកូន ដោយអនុញ្ញាតិឲ្យមានការរំលូត កូននៅពេលជីវិតម្តាយស្ថិតក្នុងភាពគ្រោះថ្នាក់ នៅពេលគត៌មិនអាចលូតលាស់បាន និងក្នុងករណីមានគត៌ដោយការចាប់រំលោភប៉ុណ្ណោះ។ ![97EEFB3F-7AF9-42A7-A2A8-E4C9F937A409.jpeg](https://serey.io/imageupload_data/e03dbcd78b1d496280494d1f96f9d5cfa2e5b390) ឈីលីគឺជាអតីតប្រទេសចុងក្រោយគេនៅអាមេរិកខាងត្បូង ដែលធ្លាប់ហាមឃាត់មិនឲ្យមានការរំលូតកូនក្នុងគ្រប់ករណីទាំងអស់ ហើយប្រទេសមួយចំនួននៅអាហ្វ្រិកកណ្តាលនៅតែហាមឃាត់ដាច់ខាតដដែល៕

Comments