អ៊ីរ៉ង់សច្ចាថា នឹងធ្វើឲ្យអាមេរិកលុតជង្គង់ចុះញ៉មឲ្យបាន

L
layveasna
ដោយ : តុង អ៊ីរ៉ង់សច្ចាថា នឹងធ្វើឲ្យអាមេរិកលុតជង្គង់ចុះញ៉មឲ្យបាន កាលពីថ្ងៃពុធ អ៊ីរ៉ង់បានសច្ចាថា ខ្លួននឹងមិនចុះញ៉មនៅចំពោះមុខសម្ពាថរបស់អាមេរិកឡើយ ហើយនឹងធ្វើឲ្យអាមេរិកលត់ជង្គង់ចុះចាញ់ឲ្យបាននៅក្នុងសង្គ្រាមអំណាចឆន្ទះនេះ ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយដូច្នេះនៅខណះលោកថ្លែងសន្ទរកថាទៅក្រុមមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលនៅក្នុងទីក្រុង តេហេរ៉ង់ ។ ![2B3070D1-CFCB-436F-9AFF-79F95735CA86.jpeg](https://serey.io/imageupload_data/e3ba7f84b7792d26a5c33b3db16496944d69d50b) លោក រូហានី បានបញ្ជាឲ្យក្រុមមន្រ្តីរបស់លោកត្រៀមខ្លួនទប់ទល់ការប្រឈមនានានៅក្នុងប្រទេស ក្រោយពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់កាលពីថ្ងៃទី០៨ ខែឧសភា ហើយនិយាយថា រដ្ឋាភិបាលស្ថិតនៅជួរមុខនៃការប្រឈមមុខដាក់គ្នានេះ ។ លោកបានបដិសេធច្រានចោលថា ពុំការរំលាយរដ្ឋាភិបាលដោយសារតែបញ្ហាសេដ្ឋកិច្ចកាលពីពេលថ្មីៗនេះ ដែលកើតឡើងដោយសារតែដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងនោះឡើយ ។ លោកបាននិយាយថា យើងនឹងតស៊ូក្រាញននាលយកជីវិតការពារកេរិ៍្ដឈ្មោះរបស់យើងប្រកបដោយមោទនភាពបំផុតរដ្ឋាភិបាលនឹងនៅបន្ដក្រាញននាល ។ ប្រសិនបើនរណាម្នាក់ថា រដ្ឋាភិបាលមួយនេះខ្លាចហើយនឹងរំលាយចោលនោះពួកគេគិតខុសហើយ ។ ![EDD5EB5F-3137-404C-8D31-3BA65F3065C2.jpeg](https://serey.io/imageupload_data/4e6ed30ae2705f40ab51cd8d3af0a4454ae86dd3) លោកថ្លែងដូច្នេះក្រោយពីមានការប្រឆាំងតវ៉ារយះពេល៣ថ្ងៃនៅទីក្រុង តេហេរ៉ង់ ដោយក្នុងនោះក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយប៉ូលីស ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកពួកគេនៅក្រៅសភា ។ បាតុកម្មតវ៉ានេះក៏បានបង្កឲ្យមានការបិទផ្សារ ហ្គ្រាន បាហ្សារ នៅក្នុងទីក្រុង តេហេរ៉ង់ ជាបណ្ដោះអាសន្នផងដែរ ។ លោក រូហានី ក៏បាននិយាយសំដៅដល់សេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិកនៅក្នុងការតម្កល់វិធានការហាមឃាត់របស់រដ្ឋបាលលោក ដូណា ត្រាំ មិនឲ្យអ៊ីរ៉ង់និងប្រទេសម៉ូស្លីមមួយចំនួនទៀតចូលក្នុងទឹកដីអាមេរិកនោះផងដែរ ដោយនិយាយថានឹងមានការឆ្លើយតបចំពោះទង្វើនេះ ។

Comments

timelocker
Thank you for the news.