ប្រជាជនអាហ្សង់ទីនបាតុកម្មប្រឆាំងការផ្តល់អំណាចទាហានក្នុងបញ្ហាសន្តិសុខផ្ទៃក្នុង

L
layveasna
ដោយ : តុង ប្រជាជនអាហ្សង់ទីនបាតុកម្មប្រឆាំងការផ្តល់អំណាចទាហានក្នុងបញ្ហាសន្តិសុខផ្ទៃក្នុង កាលពីថ្ងៃព្រហស្បតិ៍ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីក្រុង Buenos Aires ដើម្បីដង្ហែក្បួនប្រឆាំងនឹងការប្រកាសកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតី លោក Mauricio Macri ដែលលើកលែងការហាមឃាត់លើការលូកដៃរបស់ទាហានក្នុងបញ្ហាសន្តិសុខផ្ទៃ ក្នុង។ ![20A0317B-2E3B-4F6A-A6D3-58D1A5061472.jpeg](https://serey.io/imageupload_data/1c4429a11cf9abdb5aeb4b97e388386b48210e0b) ថ្វីបើអាកាសធាតុមិនអំណោយផលក៏ដោយ បាតុករជាច្រើននាក់ ដែលតំណាងឲ្យអង្គការនយោបាយនិងសិទ្ធមនុស្សជាច្រើននាក់ បានធ្វើបាតុកម្មអស់រយៈពេលជាច្រើនម៉ោងនៅមុខអគារក្រសួងការពារប្រទេស។ ![0C563156-1C1A-47B1-A2D6-8CDD0803EAA1.jpeg](https://serey.io/imageupload_data/95bfe971b14c696d85eaade269d852f435af05b7) បាតុកម្មនេះបានផ្ទុះឡើងក្រោយពី លោក Macri ប្រកាសកាលពីថ្ងៃច័ន្ទថា លោកនឹងលើកលែងការហាមឃាត់មិនឲ្យទាហានពាក់ ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ ការគំរាមកំហែងភេរវកម្ម និងបញ្ហាសន្តិសុខផ្ទៃក្នុងផ្សេងៗទៀត។ ![72E2402D-9832-47A4-9DED-3339AE74C31B.jpeg](https://serey.io/imageupload_data/eee5aaa8f5f9dc13ec266a686c1d4761c645f2b7) ប្រធានាធិបតីអាហ្សង់ទីនរូបនេះបាននិយាយថា លោកនឹងកែសម្រួលច្បាប់ឆ្នាំ២០០៦ ដែលកំណត់អំណាចរបស់កងកម្លាំងប្រដាប់ អាវុធឲ្យត្រឹមតែការពារជាតិពីការឈ្លានពានពីប្រទេសដទៃប៉ុណ្ណោះនោះ៕

Comments