ឆ្មាំជួយសង្គ្រោះលំហរសមុទ្រអេស្ប៉ាញជនអន្តោប្រវេសន៍៤០០នាក់

L
layveasna
ឆ្មាំជួយសង្គ្រោះលំហរសមុទ្រអេស្ប៉ាញជនអន្តោប្រវេសន៍៤០០នាក់ ដោយៈ វាសនា ឆ្មាំសង្គ្រោះលំហរសមុទ្រអេស្ប៉ាញបានអោយដឹងកាលពីថ្ងៃអង្គារថា ពួកគេបានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន៤០០នាក់នៅសមុទ្រមេឌីទែរ៉ាណេ នៅខណះដែរពួកគេប្រញាប់ប្រញាល់ចូលទៅក្នុងប្រទេសអេស្ប៉ាញពីអាហ្រ្វិកខាងជើងក្រោមផ្ទៃមេឃស្រឡះ ។ ការជួយសង្គ្រោះនេះបានធ្វើអោយចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានជួយសង្គោះឡើងដល់ ១៨០០នាក់ក្នុងអំឡុងពេលសមុទ្រស្ងប់រលករយះពេលបួនថ្ងៃ ។ ក្រុមអាជ្ញាធរបាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ២៧៥នាក់ ត្រូវបានជួយសង្គ្រោះចេញពីកាណូត១៥គ្រឿង ដែលឆ្លងកាត់ច្រក ហ្គីលប្រាល់តា ជាផ្លូវវាងដ៏ជិតបំផុតរវាងទ្វីបអ៉ឺរ៉ុបនឹងអាហ្រ្វិកនៅសមុទ្រមេឌីទែរ៉ាណេខាងជើង ។ ដូចគ្នានេះដែរ កាលពីថ្ងៃច័ន្ទ មនុស្ស១៣២នាក់ ត្រូវបានជួយសង្គ្រោះចេញពីកាណូតចំនួនបីគ្រឿង ដែលធ្វើដំណើរទៅភាគខាងកើតក្នុងតំបន់កោះ អាល់បូរ៉ាន ដែលលាតសន្ធឹងប្រហែល៥០គីឡូម៉ែត្រភាគខាងជើងនៃឆ្នេរម៉ារ៉ុក នឹិង៩០គីឡូម៉ែត្រភាគខាងត្បូងខេត្តអាល់មើរីយ៉ា នៃប្រទេសអេស្ប៉ាញ ។ កាលពីដើមខែនេះ អេស្ប៉ាញបានទទួលយកជនអន្ទោប្រវេសន៍ចំនួន៦៣០នាក់ពីនាវាសង្គ្រោះ អាក្វារៀស ក្រោយពីប្រទេស ម៉ាល់ត៍ និងអ៉ីតាលី ដែលស្ថិតក្នុងទឹកដីដែលជិតជាង បានបដិសេធមិនអនុញ្ញាតអោយនាវានេះចូលចតក្នុងកំពង់ផែរបស់ខ្លួន ។ ![7B4EA39E-73AD-47F9-BA1D-F486AD095415.jpeg](https://serey.io/imageupload_data/e7e975ecfdbe3d2f70c933d51aabb510d2f0d32a)

Comments