ភ្លៀងធ្លាក់ខ្លាំងប្រទេសជប៉ុនបានបង្កអោយមានការស្លាប់មនុស្សនិងការខូចខាតផ្សេងៗជាច្រើន
ភ្លៀងធ្លាក់ខ្លាំងនាភាគខាងត្បូងប្រទេសជប៉ុនបានបង្កអោយមានការស្លាប់មនុស្សនិងការខូចខាតផ្សេងៗជាច្រើន
ការរុករកបានបន្ដកាលពីយប់ថ្ងៃអាទិ្យដើម្បីរកជនរងេគ្រោះដែលបណ្ដាមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងថ្ងៃទី៣ហើយនៅភាគខាងត្បូងប្រទេសជប៉ុន ក្នុងពេលដែលរដ្ឋាភិបាលបានដាក់ចេញនូវតួលេខអ្នកស្លាប់ចំនួន៤៨នាក់ ដោយមានមនុស្ស២៨នាក់ផ្សេងទៀតត្រូវគេសន្មត់ថាស្លាប់ផងដែរ ។

នៅតំបន់ជាយក្រុងមួយនៃទីក្រុង ហ៊ីរ៉ូស៊ីម៉ា នាភាគនិរតីប្រទេសជប៉ុន បានរងការវាយប្រហារយ៉ាងអាក្រក់ ពីដីរអិលបាក់ ។ អ្នកស្រុកក្នុងតំបន់ លោក Nobuaki Hyuga បាននិយាយថាផ្ទាំងដីបាក់និងដុំថ្ម បានវាយប្រហារចំណុចមួយនៅក្បែរគេហដ្ឋានរបស់លោក ។ តំបន់ដែលរងការវាយប្រហារនេះបានគ្របដណ្ដប់ទៅដោយ ភក់និងកំទេចថ្ម ។ រថយន្ដជាច្រើនគ្រឿងត្រូវបានទឹកអូសនាំយកទៅ ហើយគេហដ្ឋានជាច្រើនខ្នង បានបាក់រលំខូចខាតដោយសារតែឥទ្ធិពលនៃគ្រោះមហន្ដរាយនេះ ។

ក្រុមន្រ្ដីបានប្រាប់អោយប្រជាជនជម្លៀសទៅកាន់សាលារៀនមួយកន្លែងក្បែរនោះ ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បាននិយាយថាគេមិនបានដឹងថាមនុស្ស៩២នាក់ផ្សេងទៀតមកពីទីតាំងណាមួយទេ ប៉ុន្ដែភាគច្រើនគឺនៅក្នុងតំបន់ភាគខាងត្បូង ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ។

គេបានទទួលរបាយការណ៍ជាង១០០ស្ដីពីការស្លាប់មនុស្សនិងការខូចខាតផ្សេងៗដូចជារថយន្ដជាច្រើនគ្រឿងត្រូវបានទឹកអូសចេញទៅ នេះបើតាមសម្ដីរបស់លោក ។ ហើយឧទ្ធម្ភាគចក្រចំនួន៤០គ្រឿងត្រូវបានបញ្ចេញមកដើម្បីបំពេញបេសកកម្មជួយសង្គ្រោះ ៕

