ក្រុមអាជ្ញាធរ កូឡុំប៊ី កម្ទេចសំណង់ស្ពានបែកបាក់
ដោយ : តុង
ក្រុមអាជ្ញាធរ កូឡុំប៊ី កម្ទេចសំណង់ស្ពានបែកបាក់
កាលពីថ្ងៃពុធ ក្រុមអាជ្ញាធរប្រទេស កូឡុំប៊ី បានកម្ទេចសំណល់សំណង់ស្ពាន ដែលបានបាក់ក្នុងពេលកំពុងសាងសង់និងសម្លាប់កម្មករចំនួន១០នាក់កាលពីដើមឆ្នាំនេះ។

តាមការគ្រោងទុក ស្ពាននេះលាតសន្ធឹងប្រវែង៤៤៦ម៉ែត្រលើជ្រោះ Chirajaya ដែលមានជម្រៅ២៨៦ម៉ែត្រ ដោយភ្ជាប់រដ្ឋធានី Bagota ទៅតំបន់ភាគខាងលិចនៃប្រទេស។
ក្រុមអ្នកជំនាញខាងកម្ទេចស្ពាននេះបានប្រើរំសេវចំនួនប្រហែល១០០គីឡូក្រាមនិងគីបបំផ្ទុះចំនួន៣០ដើម ដើម្បីបំផ្ទុះកម្ទេចសំណង់ស្ពានបាក់បែកនេះ។

កាលពីថ្ងៃទី១៥ ខែមករា ស្ពាននេះបានបាក់នៅពេលកម្មករកំពុងធ្វើការលើបណ្តាញបង្ហូរទឹកនៅតាមបណ្តោយស្ពាននេះ។ មនុស្ស ៩នាក់បានស្លាប់នៅកន្លែងកើតហេតុ ហើយជនរងគ្រោះទី១០បានស្លាប់ក្រោយពីបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរពេក។ តាមរបាយការណ៍បានឲ្យដឹងថា គ្រោះបាក់ស្ពាននេះបណ្តាលមកពីកំហុសបច្ចេកទេសប្លង់៕

