ប្រធានាធិបតី ហ្វាំងឡង់ ហៅជំនួបកំពូលរវាង លោក Vladimir Putin និង Donald Trump ថាជាសញ្ញាណវិជ្ជមាន

L
layveasna
ដោយ : តុង ប្រធានាធិបតី ហ្វាំងឡង់ ហៅជំនួបកំពូលរវាង លោក Vladimir Putin និង Donald Trump ថាជាសញ្ញាណវិជ្ជមាន ប្រធានាធិបតី ហ្វាំងឡង់ លោក Sauli Niinisto បាននិយាយកាលពីថ្ងៃច័ន្ទថា ជំនួបប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាវឌ្ឍនភាពវិជ្ជមានមួយ ។ ![E17A228B-55FD-4D7E-9608-35DCBE24383D.jpeg](https://serey.io/imageupload_data/b7484116dff76546caba2bf229c5acf6586bc348) លោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយពីប្រធានាធិបតីអាមេរិកនិងរុស្ស៊ីចាកចេញពីវិមានប្រជុំថា យើងត្រូវតែចងចាំថា កិច្ចពិភាក្សាមានសារសំខាន់ជាងអ្វីៗទាំងអស់ ហើយខ្ញុំសង្ឃឹងថា នឹងមានកិច្ចពិភាក្សាបែបនេះបន្ដទៀត ។ ![5A517CEA-7ED4-461E-BD70-7A3D4C0A84BC.jpeg](https://serey.io/imageupload_data/4b36c4288456af648c0587f75ef9082276ba946e) ហ្វាំងឡង់មានប្រវត្ដិធ្វើជាម្ចាស់ផ្ទះទទួលជំនួបប្រជុំកំពូលរវាង អាមេរិកនិងសូវៀត អាមេរិកនិងរុស្ស៊ីជាយូរណាស់មកហើយ ដោយសារតែទីតាំងភូមិសាស្រ្ដ និងអព្យាក្រិត្យភាពរបស់ប្រទេសនេះ ។ ![D045530F-5A92-4A79-AEEE-24CE3AEC581F.jpeg](https://serey.io/imageupload_data/bb0820b310eba64b74656f0580b243b911b7ded3) លោក Sauli Niinisto បានហៅប្រទេសខ្លួនថា ហ្វាំងឡង់ជាប្រទេសមានស្ថិរភាពនិងប្រជាធិបតេយ្យជាងគេនៅក្នុងពិភពលោក ហើយនេះអាចជាហេតុផលមួយដែលជំនួបកំពូលនោះធ្វើឡើងនៅទីនេះ ៕

Comments