ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់បានមកស្វាគមន៍ការត្រលប់មកវិញរបស់ក្រុមបាល់ទាត់រុស្ស៊ី

L
layveasna
ដោយ : តុង ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់បានមកប្រមូលផ្ដុំគ្នាស្វាគមន៍ការត្រឡប់មកវិញរបស់ក្រុមបាល់ទាត់រុស្ស៊ីនៅក្នុងការប្រកួតកីឡាបាល់ទាត់ World Cup ។ ![E7292941-9376-4604-9006-66BB2B99DA5D.jpeg](https://serey.io/imageupload_data/e9268d3b67079e9014c6b1b7cccde1d3e72ea915) ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់បានមកប្រមូលផ្ដុំគ្នានៅទីក្រុង Moscow កាលពីថ្ងៃអាទិត្យ ដើម្បីស្វាគមន៍ការត្រលប់មកវិញ របស់ក្រុមបាល់ទាត់រុស្ស៊ីក្រោយពីក្រុមនេះបានយកឈ្នះយ៉ាយប្រផិតប្រផោយនៅក្នុងវគ្គប្រគួតជំរុះ៤ក្រុមចុងក្រោយនៃការប្រគួតកីឡាបាល់ទាត់ World Cup ។ ![A9E01914-E39F-4E6F-B99F-045A1622E508.jpeg](https://serey.io/imageupload_data/e802777b9c366317f916bb5f514ee0f69c355b80) តំបន់ អ្នកគាំទ្រនៅក្នុងទីក្រុង Moscow ដែលជាធម្មតាត្រូវបានគេប្រើប្រាស់ដើម្បីបញ្ចាំងអេក្រង់ទូរទស្សន៍មើលការប្រកួតបាល់ទាត់ជាសាធារណះនោះ ត្រូវបានគេរៀបចំទុកដាក់ ក្រុមបាល់ទាត់រុស្ស៊ីនិងគ្រូបង្វឹកដែលបានមកកាន់វគ្គនេះ ដើម្បីថ្លែងអំណរគុណ ដល់ក្រុមអ្នកគាំទ្រពួកគេ ។ ![CFEC591C-3510-4528-97E1-BF2321E3E56F.jpeg](https://serey.io/imageupload_data/edfff8a24c0051bd81710387d037033e60488787) រុស្ស៊ីត្រូវបានគេផ្ដួលមិនអោយមានឈ្មោះទៀត បន្ទាប់ពីបានចាញ់ក្រុមបាល់ទាត់ក្រូអាស៊ីនៅក្នុងការប្រកួតប៉េណាំងទីក្នុងទីក្រុង សូឈី ។

Comments