ប្រទេសចិននឹងបង្កើតតុលាការ ពាណិជ្ជកម្មអន្តរជាតិ

L
layveasna
ដោយ : តុង ប្រទេសចិននឹងបង្កើតតុលាការ ពាណិជ្ជកម្មអន្តរជាតិ ប្រទេសចិននឹងបង្កើតតុលាការ ពាណិជ្ជកម្មអន្តរជាតិ ដើម្បីដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ហើយតុលាការនេះនឹងដោះស្រាយវិវាទពាណិជ្ជកម្មតាមមធ្យោបាយជាច្រើន ។ ក្រោមការគាំទ្រពីតុលាការកំពូលប្រជាជនចិន តុលាការនេះនឹងត្រូវបង្កើតឡើងនៅដំណាច់ខែនេះ ដើម្បីផ្ដល់ដំណោះស្រាយ សម្របសម្រួល និងបណ្ដឹងវិវាទសម្រាប់ពាណិជ្ជកម្ម នឹងវិវាទវិនិយោគក្នុងចំណោមបណ្ដាប្រទេសក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ។ ![93196FE3-9829-45FB-A37B-AB00F7AD2981.jpeg](https://serey.io/imageupload_data/7770a0660cac294ebc281b23a694240c4252e7a4) មន្ត្រីតុលាការកំពូលប្រជាជនចិនមួយរូបបាននិយាយថា ការសម្របសម្រួលវិវាទគួរតែធ្វើឡើងដោយអ្នកជំនាញច្បាប់អន្តរជាតិ ដែលមានការយល់ដឹងយ៉ាច្បាស់នូវច្បាប់ពាណិជ្ជកម្ម និងច្បាប់វិនិយោគអន្ដរជាតិ ។ ![8154E9BC-7E20-40CA-8CC4-4383A08C75CE.jpeg](https://serey.io/imageupload_data/fbc957069f438738b6d19ff8b90419ffa6459cb8) តុលាការពាណិជ្ជកម្មអន្តរជាតិទី១នឹងមានវត្ដមាននៅក្រុង សេនសេន ភាគខាងត្បូង ខេត្ត ក្វាងទុង ប្រទេសចិន ហើយទី២នៅទីក្រុង ហ្ស៊ីអាន ភាគពាយព្យនៃខេត្ត សានហ្ស៊ី ប្រទេសចិន ។ ![304F70A2-C3E6-47C9-BD5D-1AF35D0BBFF4.jpeg](https://serey.io/imageupload_data/b6ecf47a876bc32298dbd273ce56f6feb81b9d5f) រហូតមកដល់ពេលនេះ តុលាការកំពូលប្រជាជនចិន បានអនុម័តសេចក្ដីពន្យល់ផ្លូវច្បាប់ពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្មអន្តរជាតិ ដោយបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទវិវាទពាណិជ្ជកម្ម ដែលតុលាការពាណិជ្ជកម្មនឹងទទួលដោះស្រាយ និងយន្ដការនីតិវិធីសវនាការ ៕

Comments