វេជ្ជបណ្ឌិតអាមេរិកព្រមានអំពីគ្រោះថ្នាក់បង្កឡើងដោយរលកកម្ដៅ

L
layveasna
ដោយ : តុង វេជ្ជបណ្ឌិតអាមេរិកព្រមានអំពីគ្រោះថ្នាក់បង្កឡើងដោយរលកកម្ដៅ វេជ្ជបណ្ឌិតមួយរូបមកពីមណ្ឌលសុខភាព រ៉ាស ក្នុងទីក្រុង ឈីកាហ្គោ បានលើកឡើងនូវរោគសញ្ញានៃជំងឺគាំងបេះដូងអាការខ្សោះខ្សោយដោយសារកំដៅ និងកម្មវិធីការពារខ្លួនលោកអ្នកនិងកូនៗរបស់លោកអ្នក ។ ![B4721D29-D58A-4428-84C4-55203A043E31.jpeg](https://serey.io/imageupload_data/19a5236c64158bdb3770eedd24d7ee2c7bea31a8) លោកស្រី វេជ្ជបណ្ឌិត សូប្យា អា សារី បាននិយាយថា ជំងឺដែលបង្កឡើងដោយកម្ដៅដូចជា ការដួលសន្លប់និងប្រកាច់អាចកើតឡើងបន្តិចម្ដងៗចំពោះអ្នកដែលស្ថិតក្រោមកម្ដៅក្ដៅខ្លាំង ។ សីតុណ្ហភាពចាប់ផ្ដើមក្ដៅខ្លាំងនៅភាគខាងកើតអាមេរិក ដោយឡើងដល់៣៤ដឺក្រេសង់ទីក្រាដនៅក្នុងទីក្រុងញូវយ៉កនិង៣៧ដឺក្រេនៅទីក្រុង ហ្វីឡាដេហ្វៀ ។ ![C9DAB7E3-4A1A-4C01-8553-89B1FCD8278E.jpeg](https://serey.io/imageupload_data/feb5c334f5fe0175fc520c1869605d3ab22925d0) ក្រុមមន្រ្តីនៅទីក្រុង ញូវយ៉ក និយាយថា ប្រជាជនគួរតែមានការប្រុងប្រយ័ត្នទុកជាមុនបន្ថែមទៀតចំពោះសីតុណ្ហភាពក្ដៅខ្លាំងនិងសំណើម ដោយសារតែរលកកម្ដៅនៅបន្តមានក្នុងតំបន់នោះ ។ មណ្ឌលផ្ដល់ទឹកការពារកម្ដៅនៅបន្ដបើកទ្វាររហូតដល់ថ្ងៃទី ០៤ ខែកក្កដា ៕

Comments