ក្រុមសមាជិកសភាចុះពិនិត្យស្ថានភាពរស់នៅរបស់កុមារអន្តោប្រវេសន៍

L
layveasna
ដោយ : តុង ក្រុមសមាជិកសភាចុះពិនិត្យស្ថានភាពរស់នៅរបស់កុមារអន្តោប្រវេសន៍ សមាជិកសភា ដែលបានទៅពិនិត្យមណ្ឌលថែរក្សាកុមារអន្តោប្រវេសន៍ក្នុងរដ្ឋ មីឈីហ្គែន បាននិយាយថា កុមារទាំងនោះកុមារ ស្ថិតក្រោមការមើលថែទាំយ៉ាងល្អ។ ![2E25AF82-9688-4107-867D-B3DC6FBD33FF.jpeg](https://serey.io/imageupload_data/e7536873c9c7ee808ef91f990cc097ca653dc0b2) ប៉ុន្តែក្រុមសមាជិកសភាទាំងនេះបានរិះគន់គោលនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបំបែកកុមារចេញពីឪពុក ម្តាយរបស់ពួកគេក្នុងពេលឆ្លងដែនអាមេរិកនិងមិកស៊ិកខុសច្បាប់។ ![C42FBBDD-0692-475F-9084-45163AB2B08B.jpeg](https://serey.io/imageupload_data/b3a646ff60c530170acaf309a9e8de827a28185b) ក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតីប្រចាំរដ្ឋ មីឈីហ្គែន និង រដ្ឋ អូហ៊ីយ៉ូ ត្រូវបានចូលរួមដោយសមាជិកសភាមកពី គណបក្សសាធារណរដ្ឋ លោក ប៊ីល ហ៊ីសហ្សេនហ្គា នៅក្នុងពេលចុះពិនិត្យមណ្ឌល បេថានី គ្រីស្ទៀន នៅ ហ្គ្រាន រ៉េបភីដ។ ![BC5F40D7-ABE1-4F2A-92DA-073B8398AF83.jpeg](https://serey.io/imageupload_data/f7568c110d8bec21feaab846745af706c9831381) លោក ឃីនឌី បាននិយាយអំពីស្ថានភាពជាក់ស្តែងនោះថា គួរឲ្យសង្វេគហើយក្រុមសមាជិកសភាទាំងអស់បានងកភាពគ្នាថា កុមារទាំងនោះគួរតែ​នៅជួបជុំជាមួយឪពុកម្តាយរបស់ពួកគេ៕

Comments