to be parent
ឪពុកម្ដាយជាច្រើនប្រាកដជាមានវិធីចិញ្ចឹមអប់រំកូនខុសៗគ្នា ប៉ុន្តែជារួមមកឪពុកម្ដាយទាំងអស់គឺសុទ្ធតែចង់ឲ្យកូនក្លាយជាមនុស្សល្អទាំងអស់។ ក្ដីសង្ឃឹមរបស់ឪពុកម្ដាយគឺបង្រៀនកូនឲ្យអាចចិញ្ចឹមខ្លួនឯងរស់ ធំឡើងមានការងារល្អធ្វើ និងរៀនពូកែ។
http://i65.tinypic.com/2eekidt.jpg
សូមចែករំលែក19វិធីសាស្រ្ត មានដូចតទៅៈ
១. រៀនភាសាអង់គ្លេស និងភាសាចិន ឲ្យចេះច្បាស់។ មុខវិជ្ជាផ្សេងៗរៀនល្មមៗនឹងអាចធ្វើការបានគឺគ្រប់គ្រាន់ហើយ ព្រោះក្នុងសង្គមពិត គឺគេគិតទៅលើលទ្ធផលការងារ មិនមែនពិន្ទុខ្ពស់នោះទេ ហើយចំណេះដឹងផ្នែកភាសានេះហើយដែលធ្វើឲ្យយើងមានឱកាសកាន់តែច្រើន។
២. សុខភាពគឺជារឿងសំខាន់ លំដាប់ទីមួយ ដូច្នេះសូមថែរក្សាវាឲ្យបានល្អ។
៣. រើសការងារដែលខ្លួនស្រឡាញ់ ប៉ុន្តែកុំភ្លេចដែរថា អាជីពនោះអាចចិញ្ចឹមខ្លួនយើងបានឬក៏អត់ បើអត់ទេ កុំព្យាយាមបោកប្រាស់ខ្លួនឯង។
៤. ពេលចូលដល់វ័យធ្វើការ អ្នកណាសន្សំលុយបានមុន ក្លាយជាអ្នកមានលឿនជាងមិនសំខាន់ តែអ្វីដែលត្រូវចាំទុក គឺជីវិតដែលគ្មានបំណុលជុំទិស គឺជីវិតដែលល្អបំផុត។
៥. ស្វែងរកគោលដៅក្នុងជីវិត ឲ្យឃើញលឿនបំផុត ព្រោះវានឹងជាគ្រឿងនាំផ្លូវយើងទៅកាន់ជោគជ័យ។
៦. ទិញផ្ទះមុនទិញឡាន ព្រោះផ្ទះដីមានតែឡើងថ្លៃ ចំណែកឡានគឺមានតែចុះថ្លៃ។
៧. បើទិញផ្ទះរំលួស ត្រូវប្រញាប់រកសងគេឲ្យដាច់ឲ្យបានលឿន កុំឲ្យពិបាកដល់ពេលចាស់
៨. ការសន្សំលុយគឺគ្រាន់តែជាជណ្ដើរដំបូងទៅកាន់ជោគជ័យ ប៉ុណ្ណោះ ប៉ុន្តែដំណាក់កាលបន្ទាប់ គឺត្រូវចេះបណ្ដាក់ទុន។ ត្រូវស្វែងរកទីប្រឹក្សារឿងលុយកាក់នេះឲ្យបានល្អ បើសិនមិនទាន់មានបទពិសោធន៍។
៩. កុំធ្វើជាសត្រូវជាមួយអ្នកណាក៏ដោយលើលោកនេះព្រោះអ្នកគ្មានផ្លូវនឹងអាចដឹងឡើយថា ថ្ងៃណាមួយគេនឹងក្លាយជាធំ ហើយងាកមកបំផ្លាញអ្នក។
១០. Connection ឬបណ្ដាញទំនាក់ទំនងគឺសំខាន់ខ្លាំង បើទោះបីពូកែប៉ុណ្ណោះក៏មិនអាចប្រៀបស្មើនឹងមានមិត្តច្រើនបានដែរ។
១១. គួរមានការងារធ្វើលើសពីមួយ ព្រោះភាពស្ថិតស្ថេរគឺគ្មានទេលើលោកនេះ។
១២. កុំគិតថាខ្លួនឯងធ្វើអ្វីបានតែម្យ៉ាង ព្រោះសម្ថភាពរបស់មនុស្សគឺមានលើសពីមួយជានិច្ច។
១៣. នៅពេលមានឱកាសណាមួយចូលមក ចូរកុំបដិសេធ បើទោះបីនឹងបរាជ័យ ប៉ុន្តែវាក៏ជាបទពិសោធន៍។
១៤. ខំរកលុយទុកឲ្យបានលឿនបំផុត នៅខណៈពេលនៅក្មេងពេញកម្លាំង ព្រោះការពុះពារឧបសគ្គនៅវ័យចំណាស់គឺមិនមែនជារឿងស្រួលទេ។

១៥. ចេញដើរលេងឆ្ងាយៗ ដើរទាន់នៅកំលោះក្រមុំព្រោះនៅពេលណាមានគ្រួសារហើយ ការធ្វើដំណើរគឺជារឿងពិបាក។
១៦. ជ្រើសរើសគូជីវិត ត្រូវគិតគូរឲ្យបានល្អ កុំមើលតែចំណុចល្អរបស់គេ ប៉ុន្តែត្រូវមើលផងថាយើងអាចទទួលយកចំណុចមិនល្អរបស់គេបានកម្រិតណា។
១៧. ការមានសង្សារ ឬប្ដីប្រពន្ធនៅអាចផ្ដាច់ទំនាក់ទំនងគ្នាបាន ប៉ុន្តែ ទំនាក់ទំនងឪពុកម្ដាយនិងកូន គឺមិនអាចផ្ដាច់បាននោះទេ ដូច្នេះគួរមើលថែ ទទួលខុសត្រូវពួកគេឲ្យបានល្អ។
១៨. ជោគជ័យច្រើនប៉ុណ្ណាក៏មិនអាចប៉ះប៉ូវបរាជ័យនៃជីវិតគ្រួសារបានដែរ។
១៩. សាកល្បងរកពេលទំនេរៗមិនបាច់ធ្វើអ្វីទាំងអស់ខ្លះ កុំទូលរែកពិភពលោកទាំងមូលតែម្នាក់ឯង។ ម្យ៉ាងទៀតការងារ ក៏មិនមែនគ្រប់យ៉ាងនៃជីវិតដែរ ។

