Serey is utilizing Blockchain technology

real richer

L

lalune

http://i66.tinypic.com/2nio3lz.jpg យើងមិនដែលដឹងថាខ្លួនឯងជាអ្នកមានទេ រហូតដល់ពេលដែលយើងអាចធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាមានក្ដីសុខ ពេលនោះទើបយើងដឹងថាយើងជាអ្នកមាន។ គឺមានក្ដីស្រលាញ់ច្រើនមហិមា មានទឹកចិត្តចង់ចែករំលែក និងមានអ្វីជាច្រើនដែលមិនអាចប្ដូរដោយប្រាក់។ នៅពេលយើងបោះបង់គំនិតដែលថា សេចក្ដីសុខរបស់ខ្លួនឯងសំខាន់ជាងអ្នកដទៃ យើងក៏មិនអាចបើកភ្នែកមើលឃើញសេចក្ដីទុក្ខលំបាករបស់អ្នកដទៃដោយមិនព្រមជួយគេនោះទេ។ ពាក្យសម្ដីល្អនឹងធ្វើឲ្យមនុស្សមានអារម្មណ៍ល្អ ប៉ុន្តែទង្វើល្អដែលធ្វើដោយមិនបាច់និយាយស្ដីអ្វីទាំងអស់ វាក៏ជ្រាបចូលទៅក្នុងជម្រៅបេះដូងនៃមនុស្ស ហើយគេមិនមែនគ្រាន់តែមានអារម្មណ៍ល្អប៉ុណ្ណឹងទេ ថែមទាំងអាចបញ្ចេញក្ដីស្រលាញ់ដែលទទួលបាននោះទៅឲ្យអ្នកផ្សេងៗទៀតជាច្រើនផងដែរ។ សូមធ្វើល្អដោយទង្វើដែលប្រកបជាមួយក្ដីស្រលាញ់ពិត កុំគ្រាន់តែធ្វើដើម្បីឲ្យគេឃើញ។ សេចក្ដីល្អដែលយើងធ្វើទៅ ទោះជាធ្វើចំលើមនុស្សមិនល្អ ក៏វាមិនប្រឡាក់ដោយភាពអាក្រក់មកជាមួយដែរ។ សេចក្ដីល្អ ទោះជាធ្វើលើជនណាមួយ មិនថាជននោះអាក្រក់ប៉ុនណា ក៏វានៅតែបរិសុទ្ធជានិច្ច។ ស៊ូបានធ្វើល្អតែភ្លេចនិយាយ ប្រសើរជាងបានត្រឹមតែចេះនិយាយល្អ ប៉ុន្តែធ្វើអាក្រក់រាល់ថ្ងៃ៕
0.000 SRY$0.00
Global
Global

Comments