my bio

L
lalune
http://i68.tinypic.com/2pquqlj.jpg សួស្ដី​អ្នក​ទាំង​អស់​គ្នា! ស្វាគមន៍​ដែល​បានចូលមកកាន់ សេរីរបស់ខ្ញុំ។ នាង​ខ្ញុំ​មាន​ឈ្មោះ​ថា ឡាលីនខ្ញុំ​បាន​ចាប់​​កំណើតនៅក្នុងភូមិមួយនៃទឹកដីខេត្ត កំពង់ចាម។ ខ្ញុំ​ជាតិខ្មែរ ហើយ​ក៏​គ្រាន់​តែ​ជា​​សាមញ្ញជន​ម្នាក់​ដូច​គេ​ឯង ។ ជា​រឿយៗ​ខ្ញុំ​ចូល​ចិត្ត​ការ​អាន ស្ដាប់​ និង​សរសេរ​ច្រើន អ្វី​ដែល​ជា​ទម្លាប់​របស់​ខ្ញុំ​គឺ​ការ​នៅ​ស្ងប់​ស្ងាត់​ច្រើន​ជាង​ការ​ចូល​រួម​កម្មវិធី​ មនុស្ស​អ៊ូអរ ។ ដំបូង ​ខ្ញុំ​គ្រាន់​តែ​​ចូល​ចិត្ត​សរសេរ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​ទុក​ ហើយ​ពេល​ដែល​ទំនេរ​ក៏​យក​វា​មក​អាន រហូត​ដល់​ពេល​មួយ​ដែល​ជា​ឱកាស​ល្អ​ដែល​បាន​នាំ​ខ្ញុំ​មក​ដល់​ទី​នេះ​ ។ ជា​ការ​ល្អ​ដែល ខ្ញុំ​អាច​សរសេរ និង​ ចែក​រំលែក​អ្វី​ដែល​​ជា​ចំណេះ​ដឹង​ស្ដួច​ស្ដើង​ដល់​អ្នក​អាន​គ្រប់​គ្នា និង​​អាច​ទុក​ជា​​កំណត់​ហេតុ​អនុស្សាវរីយ៍​តម្កល់​ទុក​នៅទីនេះ​ សម្រាប់​កូន​ចៅ​របស់​ខ្ញុំ​ជំនាន់​ក្រោយ​បាន​អាន​ និង ពិចារណា ។ មាន​មនុស្ស​ជា​ច្រើន​​បាន​និយាយ​ថា​ ​ខ្ញុំចូលចិត្ត​សរសេរ​​ភាគ​ច្រើន​គឺ​រឿង​​កម្សត់ អន្លង់​លន្លោច…. ។ និយាយ​​ទៅ​​បទពិសោធន៍ជីវិតនៃការរស់នៅបានធ្វើ អោយខ្ញុំក្លាយជាមនុស្សផ្តាច់ខ្លួនពីពិភពលោកស្រស់ស្អាតមួយ។ អ្វី​ដែល​ខ្ញុំ​ធំ​ដឹង​ក្ដី​ គឺ​មាន​​ការ​លំបាក​​​ និង តស៊ូ​ដោយ​ខ្លួន​ឯង​ច្រើន ​ម្ល៉ោះ​ហើយ​ខ្ញុំ​ហាក់​ដូច​ជា​ត្រូវ​បែង​ចែក​ពី​ការ​សប្បាយ​ក្អាកក្អាយ និង ភាព​ហ៊ឺហា ដាច់​ស្រលះ ។ អ្វី​ដែល ខ្ញុំ​បាន​ឃើញ​គឺ​​សង្គម​ដែល​ពោរពេញ​ទៅ​ដោយ​​​រឿង​សោកសៅ ​ព្រាត់​ប្រាស់ ​អត់​ឃ្លាន​ និង​ភាព​អយុត្តិធម៌… ទាំង​អស់​នេះ​មិន​មែន​ជា​កំហុស​របស់​ខ្ញុំ​ទេ ដែល​វា​បាន​ដិតដាម​ជា​មួយ​ខ្ញុំរហូត​មក​ ​។​ ទោះ​ជា​មាន​ការ​លំបាក​លំបិន​យ៉ាង​ណា​ក៏​ត្រូវ​តែ​តស៊ូ​ទៅ​មុខ ព្រោះ​ជីវិត​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​។ ពេល​នេះ​ខ្ញុំ​មាន​ជីវភាព​ និង មាន​ការងារ​ល្អ​ប្រសើរ​ក្រោយ​ពី​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ជា​ច្រើន​ក្នុង​ជីវិត ។​ ខ្ញុំ​មិន​ដឹង​ទេ​ថា​ការ​សរសេរ​របស់​ខ្ញុំ​​ល្អ​ ឬ​ខ្វះ​ខាត​កម្រិត​ណា ប៉ុន្តែ​សង្ឃឹម​ថា​វា​អាច​ផ្ដល់​ជា​ប្រយោជន៍​ខ្លះ​ៗ​ដល់​អ្នក​អាន​ ។

Comments

daisysun
តើនេះជាអ្នកទេ? https://dailychenda.wordpress.com/about/ ខ្ញុំឃើញរឿងនេះត្រូវបានចំលង
chhay18
Nice story! Thank you for sharing
I like your story! Your posts are getting better. It would be nice to see more pictures. You may become a star on Serey :) We are happy to have you here!
បើលោកអ្នកចង់សរសេរblogលោកអ្នកអោយបានល្អសូមចុចlinks ខាងក្រោមនេះ។ សូមអរគុណ https://serey.io/blog/@chanthasambb/
សួស្តី @lalune, ខ្ញុំស្វែងរក post ល្អនៅលើ SEREY ។ ខ្ញុំផ្តល់ឱ្យអ្នក 400 SRY ព្រោះខ្ញុំចូលចិត្ត។ ខ្ញុំគ្រាន់តែឱ្យលុយទៅ post ល្អ។ https://steemitdevimages.com/0x0/https://orig00.deviantart.net/f659/f/2016/228/3/8/gohan_masenko_render_by_princegohan227-dadyzad.png