history
វត្តភ្នំ គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះថាជាទីក្រុងភ្នំពេញ។ វត្តភ្នំមានកំពស់ប្រមាណ ២៧ម៉ែត្រដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៣៧៣ និងជាសំណង់សាសនាដែលទីដីដែលមានកំពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ
http://i65.tinypic.com/15s9eoh.jpg
ពាក់ព័ន្ធនឹងប្រវត្តិទីក្រុងភ្នំពេញនេះ មានរឿងព្រេងមួយតំណាលថា មានស្រ្តីមេមាយម្នាក់ឈ្មោះ ពេញ (យាយពេញ) ថ្ងៃមួយគាត់បានដើរលេងតាមដង ទន្លេមេគង្គ ក៏បានប្រទះឃើញដើមគគីមួយដើម ដណ្តែតជិតច្រាំងទន្លេ គាត់ក៏បានហៅអ្នកជិតខាងមកជួយទាញយកដើមគគីនោះ។ នៅក្នុងដើមគគីនោះ គាត់ក៏បានរកឃើញពុទ្ធដិមាករដ៏មានតំលៃចំនួន៤អង្គ។ ក្នុងឆ្នាំ ១៣៧២ គាត់ក៏នាំអ្នកស្រុកពូនជាភ្នំ និងសាងសង់វិហារមួយដើម្បីតម្កល់ពុទ្ធបដិមាករទាំងនោះ។
http://i66.tinypic.com/29xvsxc.jpg
នៅឆ្នាំ១៤៣៤ ព្រះបាទពញាយ៉ាតដែលជាព្រះមហាក្សត្រនាសម័យនោះ បានមកដល់ទីនេះ ហើយបានកសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ។ នៅក្នុងបរិវេណវត្តភ្នំ មានចេតីយ៏ធំមួយនៅក្រោយព្រះវិហារ ដែលតំកល់ព្រះធាតុរបស់ ព្រះបាទពញាយ៉ាត និង ចេតីយ៏សំរាប់តំកល់ព្រះធាតុរបស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតីយ៏នោះ នៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរ។ ចេតីយ៏ និងព្រះវិហារនៅវត្តភ្នំបានកសាងជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែលពីម្តងទៅម្តងកាន់តែធ្វើឲ្យវាមានសំរស់ប្រសើរឡើងៗ។ហើយគួរអោយសោកស្តាយផងដែរ ដែលសម័យនោះដែលមិនមានសេសសល់រូបថតទុកមើល ក្រោមមកចាប់ពីឆ្នាំ១៨៦៣មកទើបបារាំងមកដាក់អាណានិគមន៍នៅស្រុកខ្មែរ ទើបមានសល់រូបថតខ្លះៗ។

