friendship
មិត្តភក្តិគឺជាផ្នែកមួយនៃជីវិតមនុស្សយើងព្រោះយើងមិនអាចរស់នៅតែឯងបានទេ។ មានមិត្តភក្តិជិតស្និទ្ធគឺដូចយើងមានគ្រួសារមួយទៀតអីចឹង ព្រោះគេអាចយល់ពីយើង ស្រឡាញ់យើងនឹងតាមជួយយើងពេលយើងមានបញ្ហា។ ដោយឡែកបើមិត្តភក្តិធ្លាប់តែជិតដិត តែបែរជាធ្វើព្រងើយកន្តើុយសឹងតែដូចអ្នកដទៃនោះ អ្នកត្រូវរៀនពីរឿងទាំងនេះ ៖
១. ទទួលស្គាល់ថាមនុស្សមានការប្រែប្រួល
មនុស្សប្រែប្រួលដូច្នេះមិត្តភក្តិក៏ប្រែប្រួលដែរ ពេលខ្លះគេជាមនុស្សដែលមានចរិតឆាប់ភ្លេចមិត្តចាស់ហើយទៅល្អូកល្អិនជាមួយមិត្តថ្មី។ នេះមិនអាចបន្ទោសអ្នកណាទេ ព្រោះវាជាចិត្តរបស់គេ អ្វីដែលសំខាន់គឺអ្នកគ្រាន់តែដឹងថាមនុស្សគឺបែពហ្នឹងទៅបានហើយ។http://i63.tinypic.com/2m765py.jpg
២. ខ្វល់ពីខ្លួនឯង
បើមិត្តភាពនោះធ្វើឲ្យអ្នកស្មុគស្មាញ ឈឺចាប់ អ្នកគួរតែដល់ពេលបោះវាចោលហើយ។ ត្រូវគិតពីខ្លួនឯង ខ្វល់ពីខ្លួនឯង មិនមែនធ្វើបាបខ្លួនឯងនោះទេ បើគេមិនខ្វល់ពីយើងហេតុអ្វីយើងត្រូវខ្វល់ពីគេ។
៣. មិត្តភាពខ្លះមិនអាចនៅជាប់ជាមួយយើងបានយូរនោះទេ
កុំរំពឹងថាមិត្តភាពអាចនៅរហូតពេក ព្រោះចិត្តមនុស្សមិនដូចគ្នាទេ ពេលខ្លះទាស់សម្ដីគ្នាតែបន្តិចក៏បែកបាក់គ្នាទៅហើយ។ អ្នកខ្លះគេធ្វើជាមិត្តអ្នកដោយសារតែចង់បានផលពីអ្នក ហើយអ្នកខ្លះក៏មកតាមតែចិត្តទៅតាមតែចិត្តដែរ។
៤. ស្វែងរកមិត្តថ្មី
មនុស្សទាំងអស់មិនដូចគ្នាទេ មិត្តពីមុនអ្នកមិនល្អតែមិនប្រាកដថាមិត្តថ្មីអ្នកមិនល្អដែរនោះទេ ដូច្នេះអ្នកគួរតែរាប់អានមនុស្សថ្មីៗជាមិត្តទើបជាការប្រសើរ។
៥. ត្រូវគិតថាល្អហើយដែលវាកើតឡើង
អ្នកគួរតែអរគុណគេដែលធ្លាប់ធ្វើជាមិត្តអ្នក ហើយក៏ត្រូវអរគុណដែរដែលគេឈ្លោះគ្នាជាមួយអ្នកព្រោះបើវាមិនកើតឡើងអ្នកក៏មិនអាចដឹងពីចរិតពិតគេដែរ។
៦. មិនយូរទេវាលែងអីហើយ
មិត្តភាពក៏មានឥទ្ធិពលខ្លាំងមកលើយើងដែរ អ្នកប្រាកដជាពិបាកចិត្តពេលដែលអ្នកមានរឿងជាមួយមិត្តភក្តិដែលអ្នកស្រឡាញ់ខ្លាំង តែត្រូវដឹងថាពេលវេលាអាចព្យាបាលបាន។ មិនយូរទេអ្នកនឹងលែងអី ហើយអាចរកមិត្តដែលល្អជាងនេះបាន។
៧. ចំណាយពេលជាមួយមិត្តពិតប្រាកដរបស់អ្នក
ឈប់ខ្វល់ពេលគេទៀតទៅ អ្នកគួរតែចំណាយពេលជាមួយមនុស្សដែលខ្វល់ពីអ្នកវិញ។ គ្មានគេម្នាក់ ពីរនាក់នៅមានមនុស្សច្រើនទៀតដែលរាប់អានយើង ស្រឡាញ់យើង បារម្ភពីយើង ដូច្នេះហើយមិនគួរណាចំណាយខួរក្បាលគិតពីមនុស្សគ្មានបានការដូចគេទៀតនោះទេ។
http://i63.tinypic.com/30udczk.jpg
មិត្តណានៅមិនបានជាមួយយើងក៏ឲ្យគេទៅៗ មិនបាច់ខ្វល់ច្រើននោះទេ ព្រោះបើគេចាត់ទុកយើងជាមិត្តល្អគេនឹងល្អដាក់យើងដូចគ្នា៕

