រឿងនិទានសាសនា
សួស្តីបងប្អូនសេរីទាំងអស់គ្នា
http://i68.tinypic.com/1r6t95.jpg
កាលពីថ្ងៃឧបោសីល ខ្ញុំបានទៅវត្តដើម្បីសម្មាទានសីល ហើយខ្ញុំបានទទួលស្តាប់ព្រះសង្ឃសំដែងធម៌ពីរឿងបុរសម្នាក់ ទើបខ្ញុំចង់ចែករំលែកដល់អ្នកទាំងអស់គ្នា បុរសម្នាក់នោះគឺជាជនម្នាក់ដែលតែងតែសម្មាទានសីលនៅផ្ទះ បុរសនោះកាន់ជាប់នៅសីល5របស់ព្រះពុទ្ធ។(តើសីល5មានអ្វីខ្លះ? មាន កុំសំលាប់សត្វ កុំកុហករឺមុសាអ្នកដទៃ កុំសេពគ្រឿងស្រវឹង កុំប្រព្រឹត្តអំពើអនាចារ កុំលួចរបស់ដែលគេមិនបានអោយ)។
http://i67.tinypic.com/etwo48.jpg
តែមានថ្ងៃមួយម្តាយរបស់បុរសនោះឈឺធ្ងន់ បងស្រីក៏ប្រើអោយបុរសនោះទៅរកឈាមទន្សាយយកមកព្យាបាល បុរសនោះក៏ដើរចូលទៅក្នុងព្រៃ ស្រាប់តែឃើញសត្វទន្សាយរត់ទៅជាប់នឹងព្រៃបន្លា បុរសនោះឃើញដូច្នេះក៏ដើរចូលទៅជិតទន្សាយនោះ ហើយគិតថា បើអញសំលាប់ទន្សាយនេះ អញគឺជាមនុស្សនរកដើម្បីជីវិតម្តាយខ្លួនទៅសំលាប់ជីវិតមួយទៀតអោយព្រាត់ប្រាស់គ្នា តែបើអញមិនសំលាប់ ញាតិនឹងដៀលថាអញជាកូនអកត្តញូ បុរសនោះឈរគិតហើយក៏ដើរត្រលប់មកផ្ទះ ពេលដល់ផ្ទះវិញបងស្រីក៏សួររកទន្សាយ បុរសនោះក៏ឆ្លើយថាមិនបានសំលាប់ទេ ព្រោះគាត់បានសម្មាទានសីល5រហូតមក បុរសនោះក៏ដើរទៅជិតម្តាយ ហើយឧទ្ទិសរាល់បុណ្យកុសលដែលគាត់បានសន្សំកន្លងមកដល់អ្នកមានគុណ ហើយម្តាយបុរសនោះក៏ជាពីជំងឺដោយមិនចាំបាច់សំលាប់ជីវិតអ្នកដ៏ទៃ។

