ក្រុមហ៊ុន Lexus ទើបតែបញ្ចេញគំរូរថយន្តអគ្គិសនីទីមួយរបស់ខ្លួន ស៊េរីឆ្នាំ២០២៣ ដែលអាចនឹងប្រើឈ្មោះ RZ 450e Crossover ដោយវាមានរូបរាងដ៏ស្អាតទាក់ទាញបំផុត និងអាចធ្វើដំណើរបានឆ្ងាយជាងរថយន្តអគ្គិសនីទីមួយរបស់ Toyota ទៅទៀត ពេលសាកភ្លើងពេញ។
រថយន្តអគ្គិសនីនេះ ត្រូវបានឌីហ្សាញជារថយន្តបែបអនាគត ដែលមានភាពប្រណីតខ្លាំង ពិសេសផ្នែកខាងមុខដែលរចនាជារាងច្រមុះត្រីឆ្លាម បំពាក់ជាមួយ LED និងមានប៉ាណា spindle grille ដែល Leuxs ច្រើនតែបំពាក់លើរថយន្តខ្លួន។ ផ្នែកចំហៀងរថយន្តគឺឃើញមានដៃទ្វារជារបៀប pop-out E-latch គឺវានឹងលៀនចេញមកពេលយើងត្រូវការបើកទ្វារ។ ចង្កៀងស្តុបក្រោយក៏ជាប្រភេទ LED និងមានបំពាក់ spoiler នៅខាងក្រោយផងដែរ។


thanks you