ពិធីសន្និបាតការងារ ដីធ្លី សំណង់ និងវិនិយោគ




កម្មវិធីនយោបាយ ក្នុងឆ្នាំ២០១៩ ជាឆ្នាំអនុវត្តគោលនយបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ទាក់ទងវិស័យដីធ្លី វិស័យសំណង់ និងការវិនិយោគ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ តាងនាមលោកប្រធាន ខ្ញុំបានចូលរួមសនិ្នបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរីយោដីខេត្ត ដែលសម្រេចបានជាលទ្ធផល ដូចមាន៖
១.ការចុះបញ្ជីដីធ្លី
២.ការងាររបចំដែនដី និងនគរូនីយកម្ម
៣.ការគ្រប់គ្រងសំណង់
៤.ការងារបែងចែកដីធ្លី
៥.ការងារលំនៅឋាន
៦.ការងារសម្បទានដីសង្គមកិច្ច
៧.ការផ្តល់េសវាច្រកចូលការងារដីធ្លី និងសំណង់
និងការអនុវត្តតាមអភិក្រម គឺ «ធើ្វឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»។ នៅសាលបណ្ណាល័យកំពង់ស្ពឺ។


