ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍" Trail Running Event" នៅលើខ្នងភ្នំឧទ្យានជាតិ គិរីរម្យ 07.07.2019





រសៀលថ្ងៃទី01 ខែកក្កដា ឆ្នាំ2019 កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍" Trail Running Event" ដែលមានអ្នកចូលរួមមកពីតំណាង មន្ទីរអប់រំ សុខាភិបាល បរិស្ថាន ស្នងការនគរបាល តំណាងស្រុកភ្នំស្រួច តំណាងក្រុមហ៊ុនរៀបចំព្រេឹត្តិការណ៍ប្រណាំង និងប្រតិភូុក្រសួងទេសចរណ៍។ កម្មវិធីនេះមានកីឡាកររត់ម៉ារាតុង(ឆ្លងឧបសគ្គលំបាកៗ)មានប្រភេទ12km និង32km ចំនួន120នាក់ ចំរុះជាតិសាសន៍ ដែលនឹងរត់ប្រណាំងនៅលើឧទ្យានជាតិគិរីរម្យនាថ្ងៃទី07 ខែកក្កដា ឆ្នាំ2019 ខាងមុខនេះហើយ។ ក្នុងគោលបំណងដូចខាងក្រោម៖
១.ផ្សព្វផ្សាយផលិតផលកីឡាទេសចរណ៍
២.ផ្សព្វផ្សាយតំបន់អេកូទេសចរណ៍
៣.អភិរក្សធនធានធម្មជាតិ និងបរិស្ដាន
៤.លើកកំពស់វិស័យទេសចរណ៍ និងកីឡា
៥.កីឡាទេសចរណ៍ និងបរិស្ថាធម្មជាតិ
៦,បង្កើនសមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត
៧.តំបន់រម្មណីដ្ឋានទេសចរណ៍ស្អាត និងបៃតង
៨.បង្កើតអត្ថប្រយោជន៍សហគមន៍ និងប្រជាពលរដ្ឋ។ ក្រោមអធិបតីភាព ឯកឧត្តម កាទើមហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាក្រសួងទេសចរណ៍ និងឯកឧត្ត។ សុក ភា អភិបាលរងខេត្ត។ នៅសាលប្រជុំមន្ទីរទេសចរណ៍។ ជូនជ្រាបជាព៌ត័មាន!

