យ៉ាងយូរឆ្នាំ២០២០.! ចិននឹងក្លាយជាអ្នកដើរលេងប្រទេសដទៃច្រើនបំផុតក្នុងលោក​​

K
![4B23043F-1D05-4F8A-9058-3B7FF477E0D4.jpeg](https://serey.io/imageupload_data/ff8eb22c00094d9566bedb81c02ae244dd180619) (ចិន)៖ យោងតាមអង្គរការពាណិជ្ជកម្មពិភពលោក (WTO) ចិននឹងក្លាយជាប្រទេសដែលមានប្រជាជនចេញទៅលេងក្រៅប្រទេសច្រើនបំផុតក្នុងលោក យ៉ាងយូរត្រឹមឆ្នាំ២០២០ខាងមុននេះ។​ បច្ចុប្បន្នចិនមានប្រជាជនសរុបប្រមាណ១,៣៩៧លាននាក់ ខណៈប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមរបស់ប្រជាជនចិនបានកើនឡើងពីជាង៨ពាន់ដុល្លារអាមេរិកក្នុងមួយនាក់កាលពីឆ្នាំ២០១៧ ឡើងដល់ជាង១៦,០០០ដុល្លារអាមេរិកក្នុងមួយនាក់នៅឆ្នាំ២០១៨នេះ។ កំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័សបែបនេះ ធ្វើឲ្យប្រជាជនចិនមានអ្នកមានកម្រិតជីវភាពកាន់តែធូធារមានចំនួនកាន់តែច្រើនឡើង និងមានលទ្ធភាពដើរលេងក្រៅប្រទេស ក៏ដូចធ្វើសហការរកស៊ី និងវិនិយោគនៅតាមប្រទេសផ្សេងៗថែមទៀតផង ស្របពេលដែលរដ្ឋាភិបាលចិនបន្តជម្រុញ និងលើកទឹកចិត្តជាប់ជានិច្ច។​ ជាក់ស្តែង នៅបណ្តាប្រទេសស្ទើរតែទាំងអស់នៅអាស៊ី ភ្ញៀវទេសចរបរទេសជនជាតិចិនបាននឹងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ នាំមុខបណ្តាប្រទេសផ្សេងៗទៀតទាំងនៅអាស៊ី និងនៅសហគមន៍អឺរ៉ុប។ គួរជម្រាបផងដែរថា ប្រទេសចិនផ្ទាល់ក៏កំពុងក្លាយជាគោលដៅទេសចរណ៍ដែលមានមនុស្សម្នាមកពីបណ្តាប្រទេសផ្សេងទៅលេងកម្សាន្តច្រើនបំផុតចំណាត់ថ្នាក់លេខ៤ក្នុងលោកផងដែរ៕ ប្រភព៖ business-Cambodia

Comments

sarith71
ដូចជាក់ស្តែង ចិនបានវាយលុកស្រុកខ្មែរយេីងហេីយឥឡូវនេះ
Thanks