កំណាព្យ គិតពាក្យឪ (បទបក្សីកាងស្លាបហើរក្រឡឹង)


១.ក្តៅចិត្តចិត្តក្តៅទើបគិតខុស ខុសម្តងម្តងខុសព្រោះឯងខ្ជិល ខ្ជិលធ្វើធ្វើខ្ជិលព្រោះឯងខិល ខិលមនុស្សមនុស្សខិលគង់តែភ្លាត់។
២.ភ្លាត់ស្នៀតស្នៀតភ្លាត់ប្រាកដឆ្លង ឆ្លងអេដស៍អេដស៍ឆ្លងពិតនឹងព្រាត់ ព្រាត់ប្រាសប្រាសព្រាត់ពិតប្រាកដ គាត់ដួលដួលគាត់មិនបាច់ច្រាន។
៣.ច្រានកុំកុំច្រានចោលរូបគាត់ គាត់ខុសខុសគាត់បកមិនបាន
បានទុក្ខទុក្ខបានពេញក្នុងប្រាណ ប្រាណក្តៅក្តៅប្រាណរៀងរាល់ថ្ងៃ។
៤.ថ្ងៃនេះនេះថ្ងៃយើងត្រូវជួយ ជួយចុះចុះជួយធ្វើផ្ទាល់ដៃ
ដៃជើងជើងដៃមាននិស្ស័យ សៃសរសរសៃយើងបានធូរ។
៥.ធូរស្រាលស្រាលធូរស្រេចតែខំ ខំប្រឹងប្រឹងយ៉ាងផ្តាច់ប្តូរ
ប្តូរផ្លាស់ផ្លាស់ប្តូរមិនត្រូវថ្ងូរ ថ្ងូរដេកដេកថ្ងូរពិតហៅល្ងង់។
៦.ល្ងង់ពិតពិតល្ងង់បើខ្ជិលស្តាល់ ស្តាប់ចេះស្តាប់ត្រាប់ឲ្យត្រង់
ត្រង់ត្រូវត្រូវត្រង់តាមយើងចង់ ចង់ប្តូរប្តូរចង់ណាដែលខុស។
៧.ខុសហើយហើយខុសទៀតមិនល្អ ល្អមិត្តមិត្តល្អសាទរចុះ
ចុះចូលចូលចុះអ្នកស្រួលស្រុះ ស្រុះគ្នាគ្នាស្រុះសាងសង្គម។
៨.គុំកួនកួនគុំសុំបញ្ឈប់ ឈប់ឈ្លោះឈ្លោះឈប់ទើបសាកសម
សមខ្មែរខ្មែរសមពូជឧត្តម ដំដាប់ដាប់ដំថ្មឆ្លាក់ព្រះ។
៩.ព្រះពរពរព្រះយើងត្រូវគិត គិតចេះចេះគិតពិតយល់ច្បាស់
ច្បាស់ខ្លួនខ្លួនច្បាស់ជ័យជំនះ នៈមាមានៈត្រូវបោះបង់។
១០.បង់លះលះបង់ជាតិមិនល្អ ល្អអើយអើយល្អបើស្មោះត្រង់
ត្រង់ចិត្តចិត្តត្រង់ដូចផៅពង្ស ពង្សពូជពូជពង្សវង្សដូចត្នោត។
១១.ត្នោដើមដើមត្នោត្រូវការពារ ពាំគាំគាំពារសូមកុំឆោតឆោតល្ងង់ល្ងង់ឆោតគេមិនកោត កោតខ្លាចខ្លាចកោតបើយើងចេះ។
១២.ចេះអ្នកអ្នកចេះត្រូវលើកស្ទុយ ស្ទុយប្រឹងប្រឹងស្ទុយកុំសំឡេះ
ឡេះឡោះឡោះឡេះពិតមិនផេះ ផេះអាំងអាំងផេះថាមិនធ្វើ។
១៣.ធ្វើថាថាធ្វើបោះឆ្នោតឲ្យ ឲ្យមុនមុនឲ្យត្រូវតែមើល៍
មើល៍គិតគិតមើល៍ឃើញគ្រាន់បើ បើឲ្យឲ្យបើត្រូវតាមចិត្ត។
១៤.ចិត្តសុខសុខចិត្តស្លាប់ព្រោះជាតិ ជាតិរស់រស់ជាតិយើងជុំមិត្ត
មិត្តគប់គប់មិត្តឲ្យពិនិត្យ និត្យនែបនែបនិត្យប្រពន្ធឯង។
១៥.ឯងសុខសុខឯងកុំស្តីគេ គេរូបរូបគេមិនចំបែង
បែងចែកចែកបែងពិតដូចថ្លែង ថ្លែងប្រាប់ប្រាប់ថ្លែងតាមការពិត។
១៦.ពិតនេះនេះពិតជាកូនឪ ឪជឿជឿឪត្រូវចេះគិត
គិតការការគិតឲ្យបានល្អិត ល្អិតល្អន់ល្អន់គ្រប់ៗគ្រា។
១៧.គ្រានេះនេះគ្រាកូនរួបរួម រួមរស់រស់រួមជាមួយគ្នា
គ្នាស្មោះស្មោះគ្នាគ្រប់វេលា លាហើយហើយលាសោយសុខអើយ៕
(ដោយ ចេង តារា)

