អបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០១៩

K
![3A370CE1-3ADB-499B-89F2-3E25AF0A9B17.jpeg](https://serey.io/imageupload_data/e7757f1a2202f6852a79c2a002ab44f417261256) ![6E6ABE8F-E471-4E88-975E-B2D90274DD59.jpeg](https://serey.io/imageupload_data/37cc46570e8855ac0516100593b6ee89bebe7200) ![80FC5F17-359C-4E6B-B67A-69C58378C802.jpeg](https://serey.io/imageupload_data/7b9fa52398d19f0f7013f511b01d676951c0cd54) ជួសមុខឱ្យប្រធាន នៅ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅតំបន់ប្រតិបត្តិកាសឹករងខេត្ត ខ្ញុំបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០១៩ ដែលមានមន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងអតីតយុទ្ធជន សរុបចំនួន២៣៧នាក់ និងរបាយការណសង្ខេបដូចមានខាងក្រោម៖ ១.ការគ្រប់គ្រង សរុបគិតត្រឹមខែ៥ ២០១៩៖ មានចំនួន៤,៩៦៥នាក់ ធៀបឆ្នាំ២០១៨ មានចំនួន៤,៩៨៤នាក់ កើន១៤៤នាក់ ២.ស្ថានភាពជីវភាពអតីតយុទ្ធជន ក្រោយឆ្នាំ២០១៨ និង៦ខែ ឆ្នាំ២០១៩៖ សរុបឆ្នាំ២០១៨ ជួបការលំបាកមានចំនួន២,៣៨៤គ្រួសារ និងសរុបឆ្នាំ២០១៩ ជួបការលំបាកចំនួន១,០០៩គ្រួសារ ធៀបឆ្នាំ២០១៨ ចំនួន២,៣៨៥គ្រួសារកើន១៤០គ្រួសារ ៣.ការសាងសង់ផ្ទះ និងដីសម្បទានសង្គមកិច្ច៖ ឆ្នាំ២០១៨ ដល់២០១៩នេះ សង់ផ្ទះផ្ទះថ្មី៣០ខ្នង ធ្វើពីថ្ម និងដាក់សំណើសុំផ្ទះ ដែលអ្នកជួបការលំបាកចំនួន៤០គ្រួសារ និងដីសម្បទានសង្គមកិច្ច សរុបចំនួន៣,០៣៨.៨២ហិកតា ៥ទីតាំងក្នុងខេត្ត ៤.ចំពោះបណ័្ណ ប ស ស និងការបំពាក់មេដាយការពារជាតិ៖ ផ្តល់ប័ណ្ណ ប ស ស សរុបចំនួន២,៨៩៨នាក់ បំពាក់មេដាយ បានចំនួន៥,៤១០នាក់ បូកថវិកាម្នាក់៥ម៉ឺនរៀល ៥.ប្រាក់បេឡាមរណៈសង្រោ្គះ រយៈពេល១ឆ្នាំ បន្តខែ៥ ២០១៩ មានសព១៩៧សព ស្នើ៧៨៨លានរៀល ៦.ប្រាក់ធានារ៉ាប់រងសង្គម៖ គិតត្រឹមខែឧសភា ២០១៩ ប្រាក់ជូនគ្រសារសពអតីតយុទ្ធជន មានចំនួ៧៦សព ស្នើនឹង៥៣៧លានរៀល ៧.ថវិកាទ្រង់ទ្រ និងការជួយពីប្បុរសជន៖ សរុបថវិកាទទួលបានចំនួន៧២លានរៀល ព្រមទាំង អង្ករ កន្ទេល មុង ភួយ សភារៈផ្ទះបាយជាច្រើនទៀត ៨.ការចាត់តាំង៖ សមាគមន៍រចនាសម្ព័ន្ធពីលើដល់ក្រោម មានwhat app អប់រំផ្សព្វផ្សាយ ចាត់តាំង លើកទឹកចិត្តជម្រុញ ចូលរួមប្រឡងប្រណាំងយកស្នារដៃផងដែរ។ ៩.បញ្ហាប្រឈម៖ ចំណាកស្រុក ពេលទទួលមរណៈភាពពុំបានដឹង ការបើកប្រាក់សង្រោះមានកាយឺតយ៉ាវ មិនបានយកចិត្តទុកដាក់ការគ្រប់គ្រងលិខិតស្នាមផ្ទាល់ខ្លួន ការស្នើសុំដីច្រើន តែបរិមាណដីយើងមានតិច និងការគ្រប់គ្រងដីសម្បានសង្គមកិច្ចនៅមានចន្លោះប្រហោង នាំឱ្យជនខិលខួចទន្ទ្រានយក ១០.ទិសដៅបន្ត៖ បន្តធ្វើបញ្ជីប្បច្ចុ្ន្នភាព ពង្រឹងគុណភាពដឹកនាំ សហការជាមួយអជ្ញាធរដែនដី ស្ថាប័នពាក់ព្ធ័ និង អំពាវនាវសប្បុរជននានាជួយឧបត្ថម្ភ នងដោះស្រាយទុក្ខលំបានផ្សេងៗ។ ១១.សំណូមពរ៖ សុំជួយឧបត្ថ្ភម្ភ ជាថវិកា សំភារៈ និងផ្ទះ សុំបន្តបំពាក់បំប៉ន រៀនសូត្រ និងចាត់វិធានការម៉ឹងម៉ាត់ ចំពោះជនខិលខួចរំលោភយកដីសម្បទានសង្គមកិច្ច។

Comments

scotadskin
Good post
mamunkhan
Hello Bro, Your picture flipped. Ha ha ha