ចៅហ្វាយក្រុង បញ្ជាឲ្យ​មន្រ្តីគ្រប់ខណ្ឌ ផាកពិន័យ អ្នកចោលសំរាម នៅទីសាធារណៈ

K
![39B4851C-BCFE-4914-BF84-3AB3EB496987.jpeg](https://serey.io/imageupload_data/467554edc1909044b958f40ffede9794325438fb) ![7C388A71-2AFA-4A30-9509-1F4BD6CE806F.jpeg](https://serey.io/imageupload_data/5059f220892369f4ca41577039e5e3a9db85196c) ![38B4C74E-876A-4545-A568-C35126F2309F.jpeg](https://serey.io/imageupload_data/afbdf03d768172c0855afee29cb1e7c48e22ddf3) ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យ​អភិបាលខណ្ឌទាំង១២ និងមន្ត្រីមន្ទីរពាក់ព័ន្ធទាំងអស់ ធ្វើការផាកពិន័យ ទៅលើកបុគ្គល ដែលចោលសំរាម នៅតាមទីសាធារណៈ រំលោភលើច្បាប់ អន្តរក្រសួង ដែលបានបានចែងកន្លងមក។ ការបញ្ជា​នេះ លោក​បានលើកឡើង នៅកិច្ចប្រជុំ ស្តីពីបញ្ហាសំរាម ជាមួយអភិបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធនានា នារសៀលថ្ងៃទី១៤ ខែកញ្ញានេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់​អ្នកចាក់សំរាមចោល គ្មានប្រក្រតី នៅតាមផ្លូវសាធារណៈ ដូចជា៖ ការចាក់សំរាម​ចោល ចូលលូ និងចាក់សំរាមចោល នៅលើផ្លូវសាធារណៈ ត្រូវអនុវត្តការផាកពិន័យទៅតាមច្បាប់អន្តរក្រសួង ដែលមានស្រាប់។ លោកអភិបាល បានលើកឡើងផងដែរ ពីបញ្ហាទីលានចាក់សំរាម នៅរាជធានីភ្នំពេញ នឹងត្រូវធ្វើការរៀបចំពង្រី​កបន្ថែមទៅ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃការកើនឡើង នៃសំរាម ព្រោះ​ថា បើមិនពង្រីកនោះទេ នៅប៉ុន្មានឆ្នាំខាងមុនទៀត រាជធានីភ្នំពេញ និងខ្វះខាតកន្លែងចាក់សំរាមជាក់ជាមិនខាន។ សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រាជ​រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យថ្មីមួយ ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន» ដែលកំណត់ឲ្យមានការផាកពិន័យ ជាប្រាក់ចាប់ពី១ម៉ឺនរៀលទៅ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការ ចំពោះជនណា ដែលចោលសំរាមមិនបានត្រឹមត្រូវ៕ ប្រភព​ ៖ Campost

Comments

តើយើងធ្វើបានអត់ ?