កំណាព្យ៖ ត្រូវសកម្មការងារ «ការងារនាំមកនូវសេចក្តីថ្លៃថ្នូរ»

K
![E741A530-5038-4C5E-943B-3A21E7F635C9.jpeg](https://serey.io/imageupload_data/c971a6d05da7b3dd04eb0e25590e81b57056e0e4) ![8EF582BA-C338-4BD2-96EE-0FE95F686611.jpeg](https://serey.io/imageupload_data/d78b732e6e8a7e26efe5cb2db9712089dcba0594) ![57D63B81-8612-43BA-8840-2183FD50228D.jpeg](https://serey.io/imageupload_data/a860a9ee3f7b2a8c904770a25e1090ae6bfaed59) ![493F87CC-4FF9-4EB2-937A-4A1BD3A64244.jpeg](https://serey.io/imageupload_data/532cdc8c638a5ecd77cbb0288dc0db02c4803b3e) កំណាព្យ៖ បើទៅជារាស្រ្ត ប្រាជា្ញវៃឈ្លាស គូសវាសឆ្លកឆ្លាក់ ឲ្យឆ្លៀតរែពុន បើធ្ងន់សុំដាក់ ខំរកមាសប្រាក់ ឲ្យគ្រាន់ទាន់ចាយ។ រាជបារាំងសែស កូនកុំប្រហែល កុំថ្នមរូបកាយ ដើរគិតដេកគិត ជួញជិតជួញឆ្ងាយ បើចង់សប្បាយ ស្រេចនៅមានទ្រព្យ។ រាជ្យលួងពីមុន រកសុីរែកពុន មានក្រតាមភ័ព្វ រាជ្យលោកឥឡូវ ត្រូវខំឲ្យញ្ញាប់ តែខ្ជិលច្រើនជាប់ ខ្នោះជើងខ្នោះដៃ។ តាំងពីឆ្នាំច ចាំជាតំណ ទំនិញឡើងថ្លៃ ចងក្បិនឲ្យតឹង ប្រឹងកុំសំចៃ សញ្ជឹងយប់ថ្ងៃ កុំឲ្យក្រខ្សត់។ បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។ កុំថ្នមកម្លាំង កាប់ជីកចូកចាំង កុំថារងាក្តៅ រៀនអ្វីឲ្យឆ្អិន កុំឲ្យខ្លោចឆៅ កុំដេកតែខ្លៅ ក្រក្រៅសណ្តាប់។ បើល្ងង់ឲ្យចេះ រករៀនតំរិះ រិះរកតំរាប់ ឥន្រ្ទិយឆ្វេងស្តាំ កុំចាំគេប្រាប់ រៀនស្តីរៀនស្តាប់ រៀនមើលឲ្យស្តែង។ កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឲ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំដេកតែក្រ៕ (ច្បាប់ល្បើកថ្មី ក្រម ង៉ុយ )

Comments

wondercury
បើក្រដោយចំណេះ ដោយប្រឹងក៏ល្អមើលដែរមែនទេបង?