@ អត្ថប្រយោជន៍នៃបន្លែស្លឹកម្រុំ

K
![D898A537-8FBE-44A8-8196-FF9B15E42135.jpeg](https://serey.io/imageupload_data/fee19a0829c7b44cb7a121559c2f1ae79e161bef) ![D7A50F4B-A7E1-468A-B925-C3DD6507BD14.png](https://serey.io/imageupload_data/521fa0106869209767d4bdd2835e7c78d668e7fc) ![C1614556-7CD3-4997-99A1-3495DEAC9692.png](https://serey.io/imageupload_data/e0e67b9dcbc606853efd66566317d3efd2ae78c1) ![82E44342-F025-413E-9971-0040692691D0.jpeg](https://serey.io/imageupload_data/d42d0b141fc9f67d51def8fb6f3f12a1d312a434) ![F6BED664-99D9-4BCC-A922-A7D5DE89C94B.jpeg](https://serey.io/imageupload_data/e765c9d76132a15b9cf07dd0fd27726ed6515035) ស្លឹកម្រុំ គឺពិតជាមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ចំពោះសុខភាពរបស់មនុស្ស។ ផ្នែកផ្សេងៗរបស់រុក្ខជាតិម្រុំនេះ គឺអាចអោយយើងរាល់គ្នា ធ្វើការទទួលទានបាន។ វិធីនៃការប្រើប្រាស់រុក្ខជាតិនេះក៏មានភាពខុសៗគ្នា ទៅតាមតម្រូវការរបស់មនុស្ស វាត្រូវបានគេប្រើចាប់ពីគ្រាប់ពូជ ឬស្លឹកហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងប្រទេសក្នុងតំបន់អាសុីឬអាហ្រិ្វក។ ជាទូទៅស្លឹករបស់ម្រុំ ត្រូវបានគេប្រើប្រាស់ជាពិសេស នៅក្នុងប្រទេសរបស់កម្ពុជា,ហ្វីលីពីន,ឥណ្ឌានិងប្រទេសនៅក្នុងអាហ្រិ្វកខាងត្បូង។ នៅក្នុងតំបន់ខ្លះ ផ្លែខ្ចីរបស់វាត្រូវបានគេបរិភោគ ហើយជាទូទៅស្លឹកម្រុំត្រូវបានគេទទួលទាន ជាច្រើនបំផុត។ ផ្ការបស់ វាអាចញាំបាន នៅពេលដែលវាត្រូវបានចំអិនវាមានរសជាតិដូចផ្សិត។ សំបក,ឫស,ស្លឹក,ប្រេងនិងផ្ការបស់ម្រុំត្រូវបានគេប្រើដើម្បីធ្វើជាឱសថបុរាណនៅក្នុងប្រទេសជាច្រើន។ •••អត្ថប្រយោជន៍របស់ស្លឹកម្រុំ ក្នុងការប្រើជាឱសថបុរាណ។ រុក្ខជាតិម្រុំត្រូវគេប្រើក្នុងវិធីជាច្រើនក្នុងការបង្កើតជាឱសថបុរាណ។ ស្លឹករបស់វាក៏ត្រូវបានផ្តល់ឱ្យស្រីបំបៅដោះកូនធ្វើការទទួលទានផងដែរ តាមដែលវាអាចនិងជួយបង្កើនការផលិតទឹកដោះរបស់ស្រី្ត។ •••ការប្រៀបធៀបអត្ថប្រយោជន៍របស់ស្លឹកម្រុំ ទៅនឹងប្រភេទអាហារផ្សេងទៀត _នៅក្នុងការ៉ុតមានផ្ទុកវីតាមីនAចំនួន១.៨មីលីក្រាម តែស្លឹកម្រុំមានផ្ទុកដល់ទៅ៦.៨មីលីក្រាម _ទឹកដោះគោមានកាល់ស្យូមដល់ទៅ១២០មីលីក្រាមរី ឯស្លឹកម្រុំមាន៤៤០មីលីក្រាម _ចេកមានផ្ទុកប៉ូតាស្យូម៨៨មីលីក្រាម ប្រៀបនឹងម្រុំមានផ្ទុកទៅដល់២៥៩មីលីក្រាម _ទឹកដោះគោយ៉ាអ៊ួ មានផ្ទុកប្រូតេអ៊ីន៣,១ក្រាម ហើយស្លឹកម្រុំមានដល់ទៅ៦,៧ក្រាម _ផ្លែក្រូចមានវីតាមីន C ៣០មីលីក្រាម ហើយម្រុំមានទៅដល់២២០មីលីក្រាម៕

Comments

wondercury
អគុណបងបានរំលែកពីhttp://www.health.com.kh/newdetail.php?newid=5670&catid=7