*** ភូមិវប្បធម៌ ខេត្តសៀមរាប

K
![7FA2DB5D-1A44-45FA-A68D-CC6E4828D966.jpeg](https://serey.io/imageupload_data/3825ca3ba2962f937a4a20aa2391018a719b8b6a) ![259B7893-85C9-4336-996D-6032B4F4BAD2.jpeg](https://serey.io/imageupload_data/64608cf53ad43ee59cbb669ca11fee3d774bd1a6) ![BD55767F-CE19-4305-AD1D-A78EF2CA7B05.jpeg](https://serey.io/imageupload_data/3f035053ed3050c5f0d07c15bb503d10295fff75) ![0EECEDA9-4EB9-4A06-8B87-EB80FF922663.jpeg](https://serey.io/imageupload_data/f8b62a26e5bb35e8291feb0f41656f9fde21703c) ![A3CC68EF-7B1A-4CD1-B301-54163A0EFFBB.jpeg](https://serey.io/imageupload_data/97faa9b105b12eec97400a8cb70e1445ef000cc9) ![4694BED8-27AD-417E-8867-5C4E82C54FC8.jpeg](https://serey.io/imageupload_data/275587ae0cb614be4192b6947449a12fcd6b55e1) ភូមិវប្បធម៌គឺជាកូនភូមិគំរូមួយ ដែលមានសំណង់ ផ្ទះ និង អគារប្រវត្តិសាស្ត ទំនៀមទំម្លាប់របស់ប្រជាជនខ្មែរ និង ជីវភាពរបស់ជនជាតិទាំងអស់។ កន្លែងនេះមានទំហំ២១០.០០០ម៉ែត្រការ៉ ស្ថិតនៅក្នុងក្រុងសៀមរាប។ មានភូមិចំនួន១២ដែលតំណាងឱ្យវប្បធម៌ផ្សេងគ្នា និងចរិកលក្ខណៈ របស់ជនជាតិ១៩។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសំដែងរបាំអប្សរា និងរបាំរបស់ជនជាតិភាគតិចនៅកម្ពុជានិងអាចទស្សនាការសំដែងលើប្រពៃណីរៀបអាពាហ៍របស់ជនជាតិខ្មែរ។ នៅតាមភូមិនីមួយៗ អ្នកទេសចរណ៍ អាចមើលឃើញការបង្ហាញពីរបៀបឆ្លាក់លើថ្ម លើឈើ ដំគ្រឿងប្រាក់ និងឆ្នៃត្បូង។ នៅទីនោះក៏មានសារៈមន្ទីរក្រមួនដែលបង្ហាញពីរូបប្រវត្តិសាស្រ្តផ្សេងៗ តាំងពីរបៀបសាងសង់ប្រសាទអង្គរវត្ត ជីវភាពរស់នៅរបស់ជនជាតិខ្មែរនៅសម័យចេនឡា និងរូបតំណាងឱ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្រ្ត។ លើសពីនេះទៀត នៅទីនោះមានរូបគំរូ១/២០នៃផ្សារធំថ្មី ព្រះបរមរាជវាំងនៅភ្នំពេញ ភ្នំឧត្តុង្គ និង មានសំណង់ស្ថាបត្យកម្មនៃខ្ទមនិង ផ្ទះខ្មែរ ផ្ទះជនជាតិ វត្ត និងវិហារឥស្លាម។ ដំណើរកំសាន្តនៅភូមិវប្បធម៌ខ្មែរជាដំណើរទេសចរណ៍ដែលមិនអាចបំភ្លេចបាន៕

Comments

wondercury
@@ -11,16 +11,21 @@ %E1%9E%85%E1%9F%82%E1%9E%80%E1%9E%9A%E1%9F%86%E1%9E%9B%E1%9F%82%E1%9E%80 +%E1%9E%81%E1%9F%92%E1%9E%9B%E1%9F%87%E1%9F%97 %E1%9E%96%E1%9E%B8 https