ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា


នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ បានប្រារព្វqពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៨) ក្រោមអធិបតីភាពលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តលោក វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត គ្រួសារអតីតយុទ្ធជន និងមានគុណបំណាច់ចំពោះប្រទេសជាតិ ព្រះសង្ឃ សិស្ស និស្សិត គរុសិស្ស លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាក់បាតក្រហម សិស្សកាយរិឬ សរុបប្រមាណចំនួន៧០០អង្គ/នាក់ ។


