ម្ចាស់សណ្ថាគារអាចវាយតម្ខ្លួលៃនឯងមុនសម្រេចចិត្ក្យស្នើសុំ ថ្នាក់សណ្ឋាគារ

K
![27676477-586F-48EA-ADB3-F18F61F773D6.jpeg](https://serey.io/imageupload_data/4bb8a2e9e99585be3efde32aa46b423e0fcdc82c) ![21DD0715-47A6-479D-A145-09C4D4F38357.jpeg](https://serey.io/imageupload_data/41e8595cc58ed3e6e52a9fa83695f1741e9c9689) គណៈកម្មការវាយតម្លៃចំណាត់សណ្ឋាគារ៖ ម្ចាស់សណ្ឋាគារអាចធ្វើការវាយតម្លៃសាកល្បងដោយខ្លួនឯង មុនសម្រេចចិត្តដាក់ពាក្យស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ (ព្រះសីហនុ)៖ ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក នៅឆ្នាំ២០១៨ ក្រសួងទេសចរណ៍ បានរៀបចំទិវាទេសចរណ៍ ក្រោមប្រធានបទ «ទេសចរណ៍ និងនិន្នាការឆ្ពោះទៅរកប្រព័ន្ធឌីជីថល Tourism & Digital Transformation» ដែលពិធីនេះដែលបានធ្វើឡើងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ Prince Town ខេត្តព្រះសីហនុ។ នៅក្នុងពិធីនោះដែរ គណៈកម្មការវាយតម្លៃផ្តល់ចំណាត់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ គ.រ.ច បានដាក់ចេញប្រព័ន្ធអនឡាញ www.cambodiatourismrating.org ដែលអនុញ្ញតឱ្យម្ចាស់សណ្ឋាគារអាចធ្វើការវាយតម្លៃសាកល្បងដោយខ្លួនឯង (Pre-Assessment) តាមរយៈប្រព័ន្ធអនឡាញ ដែលប្រព័ន្ធអនឡាញនេះ ផ្តល់ភាពងាយស្រួលដល់ប្រតិបត្តិករដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារអាចវាយតម្លៃលក្ខណៈសម្បត្តិ របស់សណ្ឋាគារធៀប នឹងប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍បានដោយខ្លួនឯង។ ជម្រើសនេះផ្តល់លទ្ធភាពច្រើនដល់អាជីវកម្ម អាចរៀបចំខ្លួនបន្ថែមទុកជាមុនដើម្បីទទួលបានពិន្ទុឱ្យគ្រប់នឹងកម្រិតផ្កាយដែលខ្លួនចង់បាន។ សូមបញ្ជាក់ថា តាមលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៏ បានឱ្យដឹងថា យោងតាមអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ សណ្ឋារគារអាចទទួលបានចំណាត់ថ្នាក់ត្រូវមានពិន្ទុដូចខាងក្រោម៖ *ផ្កាយ១៖ ២០០ពិន្ទុ ក្នុងនោះពិន្ទុគ្រឿងសំភារៈបំពាក់ យ៉ាងតិចបំផុតគឺ ៨០ *ផ្កាយ២៖ ២៨០ពិន្ទុ ក្នុងនោះពិន្ទុគ្រឿងសំភារៈបំពាក់ យ៉ាងតិចបំផុតគឺ ១០០ *ផ្កាយ៣៖ ៤០០ពិន្ទុ ក្នុងនោះពិន្ទុសំរាប់សេវាបំរើ យ៉ាងតិចបំផុតគឺ ៥០ *ផ្កាយ៤៖ ៦០០ពិន្ទុ ក្នុងនោះពិន្ទុសំរាប់សេវាបំរើ យ៉ាងតិចបំផុតគឺ ១០០ *ផ្កាយ៥៖ ៨០០ពិន្ទុ ក្នុងនោះពិន្ទុសំរាប់សេវាបំរើ យ៉ាងតិចបំផុតគឺ ១៥០ អាស្រ័យហេតុនេះ ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ អាចចូលរួមប្រើប្រាស់ប្រព័ន្ធវាយតម្លៃសាកល្បងដោយខ្លួនឯង (Pre-Assessment) បានដោយឥតគិតថ្លៃ ដោយគ្រាន់តែបង្កើតគណនីប្រើប្រាស់លើគេហទំព័រ៕ ប្រភព Fresh news.

Comments