សូមប្រតិបត្តិសីល៥ តាមរយៈ (បទព្រហ្មគីតិ)

១.គ្រប់គ្នាត្រូវសិក្សា នូវសិក្ខាបទសីល៥ អង្គរធម៌ត្រូវចងចាំ ច្បាស់ឧត្តមទាំងខ្លឹមសារ។
ទោះធ្វើការងារអ្វី ទាំងយប់ថ្ងៃត្រូវពិចារណ៍ រំលឹកធម៌អាថ៌ ផ្ទៀងផ្ទាត់ថាខុសឬត្រូវ។
បើធ្វើបានដូច្នេះ ឈ្នោះថាចេះដើរត្រូវផ្លូវ ជាតិមុនដែលធ្លាប់ទៅ លុះឥឡូវត្រូវខំទៀត។
យើងត្រូវប្រឹងគ្រប់គ្នា គ្រប់អង្គាណាមិត្តញ្ញាតិ ដាច់ខាតត្រូវខ្មីឃ្មាត ទើបមិនឃ្លាតចាកសម្បត្តិ។
៥.ខ១ឲ្យអភ័យ កុំប្រល័យជីវិតសត្វ វៀរបាណាតិបាត ត្រូវបង្ហាត់ចិត្តឲ្យបាន។
ខ២ហាមលួចទ្រព្យ កុំឲ្យធ្លាប់រពឹសប្រាណ វៀរអទិន្មាទាន វៀរឲ្យបានគ្រប់ៗគ្នា។
(ដោយ កែវ ភួង)

